Ad Code

បញ្ហាសំរាម​ជា​កង្វល់​ក្នុង​ផ្សារ​សហគមន៍​អណ្ដូង​ថ្មី​


ភ្នំពេញ ៖ ផ្សារ​សហគមន៍​អណ្ដូង​ថ្មី ដែល​ជា​ផ្សារ​សហគមន៍​ក្នុងភូមិ​អណ្ដូង ​សង្កាត់​គោក​រកា ខណ្ឌ ព្រែក​ព្នៅ រាជធានីភ្នំពេញ ដែល​ជា​ទីផ្សារ​បម្រើ​ផលប្រយោជន៍​ក្នុង​សហគមន៍​ទាំង​៦​។

លោក យាន នៅ ប្រធាន​គ្រប់គ្រង​ផ្សារ​អណ្ដូង​ថ្មី​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ផ្សារ​នេះ ជា​អំណោយ របស់​អង្គការ មណ្ឌល​ផ្លាស់ប្ដូរ និង​អភិវឌ្ឍន៍ PCL បាន​ធ្វើ​ការ​ផ្តល់​ជូន​ក្នុង​សហគមន៍​ក្រីក្រ កកើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​ផ្សារ​មាន​តូប​ចំនួន​៤២​តូប ប៉ុន្តែ​បច្ចុប្បន្ន នូវ​សល់​តែ​តូប​លក់​៣០​តូប​ប៉ុណ្ណោះ ជា​ប្រភេទ​តូប​លក់​សំលៀកបំពាក់ គ្រឿង​ទេសន៍​តូប​លក់​បន្លែ គ្រប់មុខ តូប​លក់​ត្រី​សាច់​។

តាម​ការអធិប្បាយ​របស់​អ្នក​អាជីវករ​លក់​សាច់​ជ្រូក​ម្នាក់​ឈ្មោះ សំបូរ ក្នុង​ផ្សារ​អណ្ដូង​ថ្មី​នោះ ថា​ ក្នុង​មួយថ្ងៃ​អាច​លក់​សាច់​ជ្រូក​បាន​ចំនួន​៤០​គីឡូ​ដែល​យក​មកពី​ភ្នំពេញ លក់​ក្នុង​មួយ​គីឡូ​ថ្លៃ ១៨.០០០​រៀល​ប្រហាក់ប្រហែល​នឹង​ភ្នំពេញ​ដែរ ហើយ​ថ្ងៃបុណ្យ​ទាន​អាច​លក់​បាន​ចំនួន​៥០​គីឡូ ដោយ​ការ​ចាប់​ផ្តើម​លក់​តាំងពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៧​យប់​។​

លោក សំបូរ បន្ត​ថា​ ទីផ្សារ​សហគមន៍ តូប​លក់​មិនសូវ​ដាច់ ដោយសារ​គ្មាន​អ្នកទិញ​បាន​បង់​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​មួយថ្ងៃ​១.០០០​រៀល​ទៀត​។ លោក​បន្ត​ថា តាម​តូប​ធំ​យក​តម្លៃ​១.០០០​រៀល ក្នុង​មួយ​ថ្ងៃ​ ដោយឡែក​អ្នកលក់​ដាក់​កញ្ច្រែង​តាម​ថ្នល់​មិនបាន​បង់ប្រាក់​នោះ​ទេ ហើយ​ប្រាក់​ប្រមូល​ទាំង​នោះ គឺ​យក​ទៅ​បង់ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​សហគមន៍​តែម្តង។​

លោក​បញ្ជាក់​ទៀត​ថា បញ្ហា​សំរាម​កំពុង​ជា​កង្វល់​ក្នុង​សហគមន៍​ដោយសារតែ​ក្រុមហ៊ុន ស៊ីន​ទ្រី មិនបាន​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់ ដោយ​ក្នុង​មួយ​អាទិត្យ​ប្រមូល​បាន​តែ​២​ដង ហើយ​មិន ទៀង​ទាត់​ទៀត។ សំណូមពរ​ឲ្យ​មានការ​ប្រមូល​សំរាម​ក្នុង​មួយ​អាទិត្យ​ឲ្យ​បាន​៣​ដង ទើប​បាន​ទាន់​ពេល​វេលា​។ ម្យ៉ាងទៀត​លើ​បញ្ហា​បង្គោល​ភ្លើង​គ្មាន​ភ្លើង​បំភ្លឺ ដោយសារតែ​អង្គការ PCL ដាក់​តែ​បង្គោល​ភ្លើង តែ​គ្មាន​កា​រត​បណ្ដាញ​ភ្លើង​ឲ្យ​ប្រើ​ប្រាស់​នោះ​ទេ៕

កញ្ញា​វ៉ាត


Post a Comment

0 Comments

Close Menu