Ad Code

វ៉ាន់ នី​ឡា សម្ញែង​ភាព​ហ៊ឺហារ​

ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​សាច់​ស​ទ្រ​ឡុ​ក​ទ្រលន់​កញ្ញា វ៉ាន់ នី​ឡា ត្បិត​តែ​ទើបតែ​ចូល​ប្រឡូក​ក្នុង​អាជីព​អ្នក​សិល្បៈ និង កំពុងតែ​ក្រសោប​ទាញ​យក​ឱកាស​ទីផ្សារ​ល្បីឈ្មោះ​នៅក្នុង​វិស័យ​ចម្រៀង​ក៏​ពិតមែនតែ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ដាក់​កា​រចាប់​អារម្មណ៍​ច្រើន​គួរសម​លើ​រូបនាង។

ពិសេស​រាល់​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ព្រមទាំង​រឿងរ៉ាវ​ឯកជន​ផ្ទាល់ខ្លួន​បើទោះបី​ជា​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​ពុំ​សូវ​មានការ​លើកឡើង​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ក្រៅ​ឆាក​និង​ជីវិត​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ណា​ក្តី​នោះ។

តារា​ច្រមុះ​ស្រួច​សាច់​សខ្ចី​ដូច​បណ្តូលចេក​កញ្ញា វ៉ាន់ នី​ឡា បច្ចុប្បន្ន​នេះ​ត្រូវ​បាន​មហាជន​មើលឃើញថា អាជីព សិល្បៈ​របស់​នាង សព្វថ្ងៃ​ហាក់​កំពុងតែ មាន​ហាងឆេង​ទីផ្សារ​ច្រើន​គ្រាន់បើ​ក្នុង​វិស័យ​ចម្រៀង ។ មិនតែប៉ុណ្ណោះ​ក្នុង​រយៈពេល​នេះ តារាចម្រៀង​ស្រី​របស់ផលិតកម្ម​ភ្លេង​រីខ​ត កញ្ញា វ៉ាន់ នី​ឡា ក៏​ហាក់​មាន​ភាព​ហ៊ឺហារ​ជាមួយ នឹង ការប្រើប្រាស់​សម្ភារៈ មានតម្លៃ​ថៃ្លៗ​ខុសប្លែក​ពី​ពេលមុន​ទៀតផង​។​

ថ្មីៗ​នេះ​នៅលើ ទំព័រ​ទំនាក់ទំនង​ហ្វេ​ស​ប៊ុ​ករ​បស់ តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា ត្រូវបាន​គេ​មើល​ឃើញ​ថា នាង​តែង​បញ្ចេញ​នូវ​រូបថត​ប្លែកៗ​គ្នា​ជាច្រើន​បន្តបន្ទាប់​ព្រមជាមួយ​ការលេង​ស្តាយ​ម៉ូដ​សម្លៀកបំពាក់ និង ការ​សម្ញែង​សម្ភារៈ​មានតម្លៃ​ថ្លៃ​បង្អួត​មិត្ត​ភ័ក្តិ​លើ Facebook ។​ សកម្មភាព​បង្ហាញ​ពី​ភាព​ហ៊ឺហារ របស់​កញ្ញា វ៉ាន់ នី​ឡា អំឡុង​ពេលនេះ បានធ្វើឱ្យ​មតិ​មួយចំនួន​លើកឡើងថា ទំនង តារា​រូបនេះ ទទួល​បានការ ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​ប្រភព​ពីក្រោយ​ខ្នង​ណាមួយ​ហើយ​មើល​ទៅ។

បើ​តាម​ទស្សនៈ​ពី​មជ្ឈដ្ឋាន​អ្នក​និយម តាមដាន​រឿង​តារា​ខ្មែរ បានលើកឡើង ថា វ៉ាន់ នី​ឡា ចាប់​តាំងពី លេចដំណឹង​ស្នេហ៍​ជាមួយ​បុរស​អ្នកជំនួញ​ក្រៅ​ស្រុក​នោះមក ឃើញថា នាង​ដូចជា​មា ន​យី​អ៊ុន​ខ្ពស់​ខ្លាំង ណាស់​មិនតែប៉ុណ្ណោះ បើ​ក្រលេកមើល​ពី​ជីវភាព​របស់​នៅ​ផ្ទាល់ខ្លួន​ខាងក្រៅ​ឯណោះ​វិញ ស្រី​ស្រស់​រូប នេះ ក៏​កំពុង​តែ​មាន​សេចក្តីសុខ​ជាមួយ នឹង​ភាព​ហ៊ឺហា​ការ​លេង​ខ្លួន ប្រើ​សម្ភារៈ​តម្លៃ​ថ្លៃៗ​មិន ចាញ់​តា រា​ស្រី​ឯទៀត​ប៉ុន្មាន​ឡើយ។

ប្រភព​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ ទំនង​តារាចម្រៀង​មុខស្រស់ នី​ឡា អាច​នឹង​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ចំពោះ​ភាព​ហ៊ឺហា​ទាំងនេះ។ ដោយហេតុថា​ថ្មី​កន្លងមក​ធ្លាប់មាន​ដំណឹង​ថា មាន​អ្នក​ជំនួញ​ឆ្លង​ទ្វីប​ក្រៅ​ស្រុក​ពេញចិត្ត​ចង់ យក​ធ្វើជា​គូស្នេហ៍ ដោយ​សន្យា​ផ្តល់​គ្រប់យ៉ាង​ឱ្យ​នាង។

នៅ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ​កម្ពុជា មិនទាន់​អាច​ទំនាក់ទំនង​ដើម្បី​ស្វែងរក​សំ​ការបំភ្លឺ​ពី​កញ្ញា វ៉ាន់ នី​ឡា ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​នៅឡើយ​ទេ ខណៈ​លេខ​ទូរស័ព្ទ​របស់​នាង​តេ​ចូល​ច្រើនសា​ប៉ុន្តែ​គ្មាន​អ្នកទទួល​។ ដូច្នេះ​កម្ពុជា​សង្ឃឹមថា កញ្ញា វ៉ាន់ នី​ឡា នឹង​ចេញមុខ​បកស្រាយ​នៅពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​អស់​មន្ទិល​សង្ស័យ៕

T-07-18-15-ww-full

T-07-18-15-www-full


វ៉ាន់ នី​ឡា សម្ញែង​ភាព​ហ៊ឺហារ​

Post a Comment

0 Comments

Close Menu