Ad Code

ផ្ទុះ​វីដេអូ​ក្ដៅ​សាច់​របស់​ ហ្វា​ន់​ពីង​ពីង ​ក្នុង​ខ្សែភាពយន្ត​ថ្មី

តារា​សម្ដែង​ស្រី​ដែល​មាន​ឈ្មោះ​ល្បីល្បាញ និង​ជា​តារា​ម៉ូដែល​ របស់​ប្រទេស​ចិន​ កញ្ញា ហ្វា​ន់​ពីង​ពីង កាលពី​ថ្មីៗ​នេះ​ ​​បាន​ធ្វើឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​បាន​លិច​ឮ​ និង​បានឃើញ​វីដេអូ​ក្តៅ​សាច់​១​ឈុត​របស់​នាង នៅ​លើ​គេហទំព័រ​ប្រទេស​ចិន។

តាម​បណ្ដាញ​គេហទំព័រ​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​នេះ បាន​ឲ្យ​ដឹងថា កញ្ញា ហ្វា​ន់​ពីង​ពីង បាន​ផ្ទុះ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក និង​វីដេអូ​ក្តៅ​សាច់​១​ឈុត នៅ​ក្នុង​ខ្សែភាពយន្ត​ថ្មី​ប្រចាំ​ឆ្នាំ​២០១៥​របស់​កញ្ញា “ អ្នក​ម្នាង​យ៉ាង “​ ហើយ​ព័ត៌មាន​នេះ ក៏បាន​ធ្វើឲ្យ​ក្រសែភ្នែក​អ្នកទស្សនា​ និង​អ្នកគាំទ្រ ក្រឡេក​ទៅ​ទស្សនា​វីដេអូ​របស់​នាង​ស្ទើរ​រាប់ម៉ឺន​នាក់ និង​នាំគ្នា​ជ្រួលជ្រើម​យ៉ាងខ្លាំង​។​

ជាមួយនឹង​ខ្សែ​វីដេអូ​ឈុត​នេះ គេ​ប្រទះ​ឃើញថា នាង​បានបង្ហាញ​ពី​ការ​តុបតែង​ខ្លួន​រំលេច សាច់​.​ស ខ្ចី និង​បាន​បញ្ចេញ​សាច់​ដើមទ្រូង​ទ្រលុកទ្រលន់ របស់​នាង ជាមួយនឹង​សកម្មភាព​ស្រើបស្រាល​នៅលើ​ខ្នង​សេះ។ ទន្ទឹមគ្នានេះ ក៏មាន​អ្នកទស្សនា​មួយចំនួន បាន​បញ្ចេញមតិ​ទៅលើ​ខ្សែ​​វីដេអូ​ឈុត​នេះ​ផងដែរ ដោយបាន​សរសេរ​ថា “ នាង​ហាក់បីដូចជា​សិច​ស៊ី​ពេក​ទេ​ដឹង​?! មិន​ខ្លាច​លីឈិន​ប្រកាន់​ទេ​?! ”​។ (​លោក​លី​ឈិន ជា​មិត្ត​ប្រុស​របស់​កញ្ញា ហ្វា​ន់​ពីង​ពីង​)។



ជាការ​បន្ថែម​ចុងក្រោយ តារា​សម្តែង​ស្រី​រូបនេះ​ក៏បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា បើទោះបីជា​នាង​ដឹង​ថា​ នឹង​ទទួលរង​ការរិះគន់​ខ្លាំង ឬ​តិច​ពី​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​ក៏ដោយ គឺ​នាង​ជា​ស្ម័គ្រចិត្ត​ថត​ដោយ​ខ្លួនឯង៕


M24-07-15-m

M24-07-15-m1

M24-07-15-m2


ផ្ទុះ​វីដេអូ​ក្ដៅ​សាច់​របស់​ ហ្វា​ន់​ពីង​ពីង ​ក្នុង​ខ្សែភាពយន្ត​ថ្មី

Post a Comment

0 Comments

Close Menu