ភ្នំពេញ ៖ តារាចម្រៀងធ្លាប់ល្បីឈ្មោះ កញ្ញា សុគន្ធ និសា ថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើរ គ្រប់គ្នា ខណៈរូបថត២ឬ៣សន្លឹករបស់តារាស្រីរូបនេះត្រូវបានអ្នកនិយមលេងហ្វេសប៊ុកយកទៅបង្ហោះ និងសរសេរបញ្ចើចបញ្ចើបែបលេងសើច ក្រោយពេលបានឃើញកម្រងរូបថតមានសម្បុរខ្មៅមើលសឹងមិនស្គាល់របស់នាង។
តាមរយៈរូបថត២ឬ៣សន្លឹករបស់តារាចម្រៀងកញ្ញា សុគន្ធ និសា ដែលត្រូវបានគេយកទៅបង្ហោះក្នុងទំព័រហ្វេសប៊ុក និងshareបញ្ជូនបន្តឲ្យគ្នាពីមួយទៅមួយនោះ គេមើលឃើញថា នាងមានមុខខ្មៅ រូបរាងឡើងខ្មៅ មើលសឹងមិនស្គាល់ និងបញ្ចេញស្នាមញញឹមឃើញ ស តែធ្មេញប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាងនេះ គឺនៅត្រង់ថា កញ្ញា សុគន្ធ និសា បាននិយាយថា មនុស្សខ្មៅក៏មានបេះដូង មនុស្សខ្មៅក៏មានចិត្តស្មោះដែរ មែនអត់?
មជ្ឈដ្ឋានអ្នកនិយមលេងហ្វេសប៊ុកក្រោយពីបានឃើញរូបថត និងបានអានពាក្យសម្ដីមួយឃ្លារបស់កញ្ញា សុគន្ធ និសា ខាងលើនេះហើយ បានបង្ហាញពីចំណាប់អារម្មណ៍ភ្ញាក់ផ្អើល និងបានសរសេរតបបែបលេងសើចថា សុគន្ធ និសា ឬមិនមែនហ្នឹង ហេតុអ្វីខ្មៅម្ល៉េះ? ចប់ហើយខ្មៅអីក៏ខ្មៅយ៉ាងនេះ ស តែធ្មេញ ស្រលាញ់ធ្មេញច្រើនជាង …។
ដូច្នេះ កុំឲ្យនៅយូរ មានតែទស្សនាទាំងអស់គ្នាមើលថា តើប្រិយមិត្តគិតយ៉ាងម៉េចដែរចំពោះរូបភាពរបស់កញ្ញា សុគន្ធ និសា តុបតែងខ្លួនខ្មៅអ៊ីចឹង?៕
ញាក់សាច់ ! សុគន្ធ និសា ឥឡូវខ្មៅដល់ម្ល៉ឹងផង??
0 Comments