Ad Code

ម៉ា​នី​កា ផ្ទុះ​ដំណឹង​ស្នេហា​ប្រុស​សិង្ហបុរី

ភ្នំពេញ ៖ តារា​សម្ដែង​ធ្លាប់​មាន​ប្រជាប្រិយភាព​គួរសម​ កញ្ញា ម៉ា​នី​កា មុន​នេះ​នាង​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​វិស័យ​សិល្បៈ​ ដែល​មហាជន​មើល​ឃើញ​ពី​ទេពកោសល្យ ​និង​តែង​កោតសរសើរ​ពី​សមត្ថភាព​សម្ដែង ពិសេស​ស្ទីល​នៃ​ការរៀបចំ​តុបតែង​ខ្លួន​បែប​សាមញ្ញ​ៗ​ តែ​មើល​ទៅ​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់ និង​ទាក់ទាញ​សម្រាប់​មិត្ត​យុវវ័យ​សម័យថ្មី។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ទស្សនិកជន​អ្នកគាំទ្រ និង​អ្នក​និយម​តាម​ដាន​រឿងរ៉ាវ​តារា​ក្នុងស្រុក​បាន​នាំ​គ្នា​និយាយ​ថា ម៉ា​នី​កា ចាប់​តាំងពី​មានឈ្មោះ​បោះ សំឡេង​ល្បី​ និង​ទាញ​បាន​ប្រជា​ប្រិយភាព​បន្តិច​មក​នោះ ​ឃើញ​ថា​នាង​ហាក់​ឡើង​យីអ៊ុន​ខ្ពស់​ និង​មាន​សាច់ឈាម​ស្រស់ថ្លា​ រីកមុខ​មាត់​ជាង​មុន។ ម្យ៉ាងទៀត ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​ជាង​នេះ​ទៅទៀត​នោះ ​គឺ នី​កា ហាក់​ឡើង​ទម្ងន់​បែក​សាច់ឈាម​ស្រស់​ស្អាត​ជាង​ពេល​មុនៗ។

អ្នកខ្លះ​បាន​និយាយ​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​កញ្ញា ម៉ានី​កា ធាត់​ឡើង​គីឡូ​ជាង​មុន​ដូចនេះ​ដោយសារ​តែ​តារា​ស្រី​សាច់​.ស ​រូប​នេះ​សប្បាយចិត្ត​ពី​ភាព​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ក៏​ឭ​ថា នាង​ក៏​សប្បាយចិត្ត​ផង​នៅ​ពេល​ដែល​មាន​ប្រុស​ស្នេហ៍​ស្រលាញ់ ថែមទាំង​បុរស​ម្នាក់ នោះ​ពូកែ​យកចិត្ត​តម្រូវ​តាម​ការ​ចង់​បាន​របស់​នាង​មិន​ឲ្យ​មានការ​ឃ្នើស​ចិត្ត។​

ប្រភព​បាន​បន្ត​ថា កញ្ញា ម៉ានី​កា មួយ​រយៈ​ចុងក្រោយ​នេះ ​នាង​ហាក់​មាន​រូបរាង​ធាត់​ បែក​សាច់​ បែក​ឈាម​ ស្រស់ថ្លា​ជាង​មុន​ ដែល​ធ្វើ​ឱ្យ​រង្វង់​មុខ​របស់​នាង​ឡើង​ពេញ​មូល​ក្រឡង់​ ជា​មួយ​នឹង​សាច់​ស្បែក​.ស ខ្ចី​ ម៉ដ្ឋ​រលោង​ គួរ​ឱ្យ​គ្រឺត​ក្នាញ់ និង​ជាទី​ពេញចិត្ត​របស់​ក្រុម​កន្លង់​អ្នក​សម្បូរ​ទ្រព្យ​ស្តុក​។

មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា ម៉ានី​កា ឡើង​ទម្ងន់​ពិត​មែន តែ​នាង​នៅ​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ដដែល​។​ ស្រប​ពេល​ដំណឹង​ស្នេហ៍​ឆ្លង​ទ្វីប​របស់​តារា​ស្រី​រូប​នេះ​ក៏​កំពុងតែ​លេច​ពន្លឺ​ផង​ដែរ​នោះ។

យ៉ាងណាក្ដី ​ការ​បែក​សាច់ឈាម និង​ឡើង​ទម្ងន់​របស់​តារា​ចម្រៀង​ស្រី ​កញ្ញា ម៉ានី​កា នា​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា មកពី​កញ្ញា នី​កា សប្បាយចិត្ត​ ទាំង​លើ​អាជីព​សិល្បៈ និង​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​ខាងក្រៅ​ ដែល​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នៅ​តែ​មាន​ការសង្ស័យ​ពី​សម្ពន្ធភាព​ស្នេហា​លាក់កំបាំង​រវាង​នាង និង​បុរស​ម្នាក់​រស់នៅ​ប្រទេស​សិង្ហបុរី។​

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ​កម្ពុ​ជាថ្មី​មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ ការ​បក​ស្រាយ​បន្ថែម​ពី​កញ្ញា ម៉ានី​កា បាន​នៅឡើយ​ទេ​ជុំវិញ​រឿង​នេះ៕
Pisey-2015-07-27-full-S80

Pisey-2015-07-27-full-S81

Pisey-2015-07-27-full-S83

Pisey-2015-07-27-full-S85
ម៉ា​នី​កា ផ្ទុះ​ដំណឹង​ស្នេហា​ប្រុស​សិង្ហបុរី

Post a Comment

0 Comments

Close Menu