Ad Code

កែវ នីសា ត្រៀម​រៀប​អាពាហ៍ពិពាហ៍​ផ្លូវការ​ចុងឆ្នាំ​នេះ​

ភ្នំពេញ ៖ ចំណង​ស្នេហ៍​ផ្អែមល្ហែម​ប្រៀប​ដូច​រលក​ញី​ឈ្មោល​ រវាង​តារា​សម្តែង​ស្រស់​សោភា​នាង កែវ នីសា នឹង បុរស​សង្ហា លឹម ជា​ឡាយ ដែល​មជ្ឈដ្ឋាន​មហាជន​ធ្លាប់តែ​នាំគ្នា​លើក​មក​និយាយ​ខ្ទរខ្ទារ​ដឹង​ឭ​ជា​សាធារណៈ​នោះ​ឥឡូវ​ ត្រូវ​បាន​ប្រភព​កៀក​កិត​ជាមួយ​តារា​រូប​នេះ ​បាន​បង្ហើប​មក​ថា ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​ស្នេហា​មាន​ភាព​រង្គោះរង្គើ ​ពួកគេ​បានសម្រេច​ចិត្ត​ត្រៀម​គម្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ចូល​រោង​ជ័យ​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

គេ​ចាំ​បាន​ថា​ សម្រាប់​រឿងរ៉ាវ​ជីវិត​ឯកជន​របស់​តារា​សម្តែង​អ្នកនាង កែវ នីសា នៅ​ក្រោយ​ពេល​បាន​លែងលះ​ជាមួយ​អតីត​ស្វាមី​លោក គាំ វ៉ា​រី ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​មក​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា នាង​បាន​ជួប​ជំពប់​ស្នេហា​ថ្មី​ដោយ​បាន​ចាប់ផ្តើម​សាង​សម្ព័ន្ធមេត្រីភាព​ជាមួយ​បុរស​សង្ហា​ដែល​ជា​អ្នក​សិល្បៈ​ដូចគ្នា​គឺ​លោក លឹម ជា​ឡាយ។ ប៉ុន្តែ​ក្រោយមក​បន្ទាប់ពី​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​បាន​មិនបាន​ប៉ុន្មាន​ផង​ក៏​ធ្លាយ​ដំណឹង ​នៃ​ការ​ប្រេះឆា​ស្នេហ៍​ជា​បន្តបន្ទាប់​ខណៈ​ឭ​ថា មាន​លោក​ឧកញ៉ា​ម្នាក់​ជា​អ្នក​ចូល​ជ្រែក​ស្នេហ៍។

ដំណឹង​នៃ​ការ​បែកបាក់​ស្នេហ៍​នឹង​ជួប​ភាព​រង្គោះរង្គើ​រវាង​គូស្នេហ៍​អ្នក​ទាំងពីរ​ កាលនោះ​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​សម្រាប់​ការ​តាមដាន​ចង់ដឹង​ការពិត​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន ​ខាងក្រៅ​ក៏​ដូច​អ្នក​សិល្បៈ​ដូចគ្នា​។ ប៉ុន្តែ​ដើម្បី​បញ្ចប់​មន្ទិល​នេះ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ទម្លាយ​មក​ថា​ អ្នកនាង​កែវ​ នីសា​នឹង​លោក ​លឹម​ ជា​ឡាយ ​កំពុង​ស្វះស្វែង​រត់​រក​គ្រូ​នឹង​ព្រះសង្ឃ ​ដើម្បី​គន់គូរ​ជ្រើស​មើល​វេលា​ថ្ងៃ​ល្អ​កំណត់​ចូល​រោង​ជ័យ​ផ្លូវការ​នា​ចុង​ឆ្នាំនេះ។

ប្រភព​ខាងលើ​បាន​និយាយ​ថា បច្ចុប្បន្ន​គូស្នេហ៍​កំលោះ​សង្ហា​តារា​សម្តែង ​លោក លឹម ជា​ឡាយ​នឹង​អ្នកនាង ​កែវ នីសា បានសម្រេច​កំណត់​យក​ឆ្នាំ​២០១៥​ជា​ឆ្នាំ​ហុងស៊ុយ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​បើសិនជា​មើល​ជើង​លេខ​ត្រូវ​គ្នា​មិន​ឆុង​ឆ្នាំ។ ការដែល​គូស្នេហ៍​ពួកគេ​សម្រេច​ចូល​រោង​ជ័យ​យ៉ាង​ប្រញាប់​បែបនេះ​ គឺ​ដើម្បី​ចង់​បញ្ជាក់​ពី​សក្ខីភាព​ នៃ​ចំណង​ស្នេហ៍​រឹងមាំ​ដែល​ពុំ​អាច​មាន​នណា​ម្នាក់​ចូល​ជ្រៀតជ្រែក​បំបែកបំបាក់​ពួកគេ​បាន​ឡើយ។

ជុំវិញ​ព័ត៌មាន​នៃ​គ្រោង​រៀប​ពិធី​អាពាហ៍ពិពាហ៍​ចុងឆ្នាំ​២០១៥​រវាង​គូស្នេហ៍​អ្នកនាង កែវ​ នីសា​ជាមួយ​កំលោះ​សង្ហា​លោក​ លឹម ជា​ឡាយ នេះ​ដែរ​កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥​នេះ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​អ្នក​ទាំងពីរ​ បាន​នៅឡើយ​ទេ។ ដូច្នេះ​កម្ពុជា​ថ្មី​សង្ឃឹម​ថា អ្នក​ទាំងពីរ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​នឹង​ចេញមុខ​ បំភ្លឺ​ការពិត​ឲ្យ​មហាជន​បានដឹង​ច្បាស់​នៅពេល​ក្រោយ​៕
Nita-7-A-38-Full


Nita-7-A-40-Full


កែវ នីសា ត្រៀម​រៀប​អាពាហ៍ពិពាហ៍​ផ្លូវការ​ចុងឆ្នាំ​នេះ​

Post a Comment

0 Comments

Close Menu