Ad Code

សុគន្ធ នីសា មាន​បញ្ហា​ចង្កា ​ដែល​ធ្លាប់​កែច្នៃ​ កាលពី​ប៉ុន្មាន​ឆ្នាំមុន

ភ្នំពេញ ៖ ការកែច្នៃ​សម្រស់​ពី​ធម្មជាតិ​វា​បាន​ក្លាយទៅជា​ទម្លាប់​ និង​ជាទី​ពេញនិយម​សម្រាប់​មនុស្ស​សម័យ​បច្ចេកវិទ្យា​ទំនើប ជាពិសេស​តារា​សិល្បៈ​តែម្តង ហើយ​កន្លងមក​ក៏​ធ្លាប់​មាន​អ្នកខ្លះ​រងគ្រោះ​ដោយសារតែ​ការ​កែ​សម្ផស្ស​ នៃ​រាងកាយ​នោះ​ដែរ​។ ជាក់ស្តែង​ដូចជា​តារាចម្រៀង​កញ្ញា​សុគន្ធ នីសា​ត្រូវ​បាន​ប្រភព​ដែល​ស្និទ្ធ​នឹង​នាង​ទម្លាយ​ថា ពេលនេះ​នាង​កំពុង​តែ​មាន​បញ្ហា​ចង្កា​ដែល​ធ្លាប់​បាន​ធ្វើការ​វះកាត់​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន។

ប្រភព​ដដែល​បន្ត​ថា ចង្កា​របស់​ សុគន្ធ នីសា បាន​ឡើង​ក្រហម​ខុសពី​ធម្មតា​ដែល​ជា​សញ្ញា​ប្រាប់​ថា​កំពុង​ធ្វើទុក្ខ ហើយ​ប្រសិនបើ​នាង​មិន​ប្រញាប់​ជួប​វេជ្ជបណ្ឌិត​ ដែល​មាន​ជំនាញ​ច្បាស់លាស់​ទេ​អាច​ធ្វើ​ឲ្យ​នាង​ឈឺ​កាន់​តែខ្លាំង​ជាក់​ជាមិនខាន​។ គេ​និយាយ​ទៀត​ថា សុគន្ធ នីសា​បាន​កែច្នៃ​ចង្កា​ពី​ធម្មជាតិ​របស់​នាង​ដោយ​ការ​ចាក់​ថ្នាំ​ ដើម្បី​ឲ្យ​ទម្រង់​ចង្កា​មាន​រាង​ជា​អក្សរ​V អស់​រយៈពេល​ប្រហែល​៣​ឆ្នាំ​មក​ហើយ ហើយ​មិនថា​តែ​សុគន្ធ  នីសា​នោះ​ទេ ​ដែល​មាន​បញ្ហា​បែបនេះ ពោល​គ្រប់​អ្នក​ដែល​បាន​កែច្នៃ​ចង្កា​ឬក៏​ច្រមុះ​គឺ​សុទ្ធតែ​ប្រតិកម្ម​ដូច្នេះ​ដោយ​គេច​មិន​ផុត​។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា​សុគន្ធ នីសា​បាន​និយាយប្រាប់​«​កម្ពុ​ជាថ្មី​»​ថា ចង្កា​របស់​នាង​បាន​កែច្នៃ​ដោយ​ការ​ចាក់​ថ្នាំ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ហើយ​រូបនាង​ពិត​ជាមាន​បញ្ហា​កើត​ឡើង​ត្រង់​ផ្នែក​ចង្កា​មែន​ គឺ​ឡើង​កន្ទួល​ក្រហម​ប្រហែលជា​ប្រតិកម្ម​ចំណី​ក៏​មិនដឹង ក៏ប៉ុន្តែ​មិន​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ប្រកប​កិច្ចការ​អ្វី​ឬ​ច្រៀង​មិនកើត​នោះ​ឡើយ​។

សុគន្ធ នីសា​បញ្ជាក់ថា «​នាង​ក៏បាន​ត្រៀមខ្លួន​ទៅ​ជួប​អ្នកជំនាញ​ផ្នែក​ខាង​សម្ផស្ស ​ដើម្បី​ពិនិត្យ​និង​ព្យាបាល​ឡើងវិញ​ផង​ដែរ បើ​ទោះបីជា​ធ្ងន់​ឬ​ស្រា​លក​មិន​ត្រូវ​ប្រហែស​នោះ​ដែរ»៕


សុគន្ធ នីសា មាន​បញ្ហា​ចង្កា ​ដែល​ធ្លាប់​កែច្នៃ​ កាលពី​ប៉ុន្មាន​ឆ្នាំមុន

Post a Comment

0 Comments

Close Menu