Ad Code

ឆ​យី នៅតែ​បន្ត​លាក់បាំង​មុខ​ប្ដី

ភ្នំពេញ ៖ តារា​សម្ដែង​សិច​ស៊ី​នាង ឆ​យី កាលពី​ថ្មីៗ​នេះ​ បាន​ធ្វើ​ការវះកាត់​សម្រាល​បាន​កូន​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ក្នុង​ក្រុងភ្នំពេញ។

កាល​នោះ​គេ​ពុំបាន​ដឹង​ទេ​ថា តើ​ការវះកាត់​សម្រាល​បាន​កូន​ពេលនោះ​ នាង​ទទួល​បាន​កូន​ស្រី ​ឬ​ប្រុស ​និង​មាន​មុខមាត់​គួរ​ឲ្យ​ស្រលាញ់​យ៉ាង​ណា​ទេ​ ទើបតែ​មុន​នេះ​បន្តិច​ គេ​ប្រះ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្ដែង​មាន​កូន​អត់​ទាន់​បង្ហាញមុខ​ប្តី​នាង ឆ​យី មាន​បង្ហោះ​រូប​ថត​កូនស្រី​ជាច្រើន​សន្លឹក​ជា​សាធារណៈ។​

ជា​មួយ​គ្នា​នឹង​ការ​បង្ហោះ​រូប​កូនស្រី​នេះ​ដែរ ​អ្នកនាង ឆ​យី ក៏បាន​សរសេរ​សារ​បង្ហាញ​ពី​អារម្មណ៍​ដែល​ខ្លួន​កំពុងតែ​បំពេញ​តួនាទី​ធ្វើជា​ម្ដាយ​ល្អ​ថា Good morning my little angle ..​គេង​ស្រួល​ណាស់​កូន​…​ម្ចាស់​ចិត្ត​mummy ……​ឡាញ់​កូន​ណាស់ណា​…..។​

តារា​សម្ដែង​លេចធ្លោ​តាមរយៈ​ការ​បង្អួត​បង្ហាញ​រូប​សម្រស់​សិច​ស៊ី​អ្នកនាង ឆ​យី ពពោះ​កូន​ស្រី​បាន​រយៈពេល​៧​ខែ​តែប៉ុណ្ណោះ​ ក៏បាន​សម្រេច​បង្កើត​កូន​តាម​វិធីសាស្ត្រ​នៃ​ការវះកាត់​មុន​ពេល​កំណត់​ ដែល​ការវះកាត់​នោះ​ គឺ​ទទួល​បាន​ជោគជ័យ ​និង​អាច​ឆ្លង​ផុត​ឧបសគ្គ​ទាំង​ម្តាយ​ និង​កូន។​ប៉ុន្តែ​យ៉ាងណាក៏ដោយ ​រហូត​មក​ទល់​ពេលនេះ​ នាង​នៅតែ​បន្ត​លាក់បាំង​មិន​បញ្ចេញ​អត្តសញ្ញាណ​ឪពុក​របស់​កូន​នាង​នៅឡើយ​ទេ។​

កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​អ្នកនាង ឆ​យី ដើម្បី​សួរនាំ​ពី​រឿង​នេះ​ដែរ​ តែ​មិន​អាច​ទំនាក់ទំនង​បានទេ​ ដោយ​លេខ​ទូរស័ព្ទ​របស់​នាង​ធ្លាប់​ប្រើ​ពីមុន​ឆ្លើយ​ថា​គ្មាន​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ។

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ធ្លាយ​ដំណឹង​នៃ​ការ​មាន​កូន​របស់​តារា​សម្ដែង​នាង ឆ​យី នោះ​មក​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​អ្នកគាំទ្រ ​ក៏​ដូច​ជា​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ ព្រោះ​កន្លងមក​ពុំ​ធ្លាប់​មាន​នរណា​ម្នាក់​បាន​ដឹង​ទេ​ថា​ តារា​ស្រី​រូប​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ ឬ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ដោយ​បើកចំហ​ជាមួយ​បុរស​ណា​ម្នាក់​ជា​ផ្លូវការ​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ ​ប៉ុន្តែ​នៅ​សុខៗ​នាង​បែរជា​មាន​កូន​យ៉ាង​ដូច្នេះ៕
Pisey-2015-07-28-full-H

Pisey-2015-07-28-full-H3

Pisey-2015-07-28-full-H7

Pisey-2015-07-28-full-H9
ឆ​យី នៅតែ​បន្ត​លាក់បាំង​មុខ​ប្ដី

Post a Comment

0 Comments

Close Menu