Ad Code

តារា​កំប្លែង​នាយ​ឃ្លោក​ មាន​ងារ​ជា​ឧកញ៉ា

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ដក​ខ្លួន​ចេញពី​សង្វៀន​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ អតីត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​ លោក ​ទុំ សា​រុត​ ហៅ​នាយ​ឃ្លោក​ បាន​ក្លាយ​ជា​អ្នកជំនួញ​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ​ និង​រហូត​ទទួល​បាន​ងារ​ជា​ឧកញ៉ា ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទូទៅ​មានការ​កោតសរសើរ​លោក​មិន​ដាច់​ពី​មាត់​ផង​ដែរ។​

នៅ​ដើម​ឆ្នាំ​២០១៤​ លោក ​ទុំ សា​រុត​ ហៅ​នាយ​ឃ្លោក​ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ​បរម​នាថ នរោត្តម​សីហមុនី​ ត្រាស់បង្គាប់​តែងតាំង​ជា​ឯកឧត្ដម ​ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​អគ្គ​លេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា ​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។ ដោយសារតែ​កន្លងមក​ អតីត​តារា​កំប្លែង​មិន​សូវ​សំបូរ​សក់ ​នាយ​ឃ្លោក ​បាន​ជួយ​ការងារ​មនុស្សធម៌​សង្គម​យ៉ាង​សស្រាក់សស្រាំ​នោះ​ លោក​ក៏​ត្រូវ​ទទួល​បាន​នូវ​ងារ​បន្ថែម​មួយទៀត​គឺ​«​ឧកញ៉ា​»។​

ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ប្រហែល​៥​នាទី​ នាយ​ឃ្លោក​បាន​និយាយ​ប្រាប់​«​កម្ពុ​ជាថ្មី​»​ថា ការ​សម្រេច​ចិត្ត​ឃ្លាតឆ្ងាយ​ពី​អាជីព​ជាតា​រា​កំប្លែង​ដែល​លោក​ស្រឡាញ់​ចូលចិត្ត​តាំងពី​តូច​មកនេះ​ដោយសារ​តែ​លោក​ជាប់ដៃ​រកស៊ី​មុខ​ជំនួញ​ជួញដូរ​ជាច្រើន​ ក៏ដូចជា​មាន​ភារកិច្ច​បំពេញ​តួនាទី​ការងារ​រដ្ឋ​ផង ដូច្នេះ​ហើយ​ ទើប​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​សិល្បៈ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិក​ជន។ អតីត​អ្នក​បញ្ចូល​សំឡេង​កុន​នាយ​ឃ្លោក​បន្ថែម​ថា «​បើ​ទោះ​បី​ជា​គាត់​មាន​ឋានៈ​ជា​ឧកញ៉ា ​ឬអ្វី​ក៏ដោយ ​ក៏​គាត់​នៅតែ​មានការ​នឹករលឹក​មិត្តភ័ក្ដិ​រួម​អាជីព​ដដែល ហើយ​ប្រសិនបើ​មានឱកាស ​គាត់​នឹង​បន្ត​ជួយ​ដល់​អ្នក​សិល្បករ​-​ការិនី​ចាស់ៗ​យើង​ផង​ដែរ»៕​


តារា​កំប្លែង​នាយ​ឃ្លោក​ មាន​ងារ​ជា​ឧកញ៉ា

Post a Comment

0 Comments

Close Menu