Ad Code

យុគ ចិន្តា ​បដិសេធ​​រឿង​​​ត្រៀម​ចូល​រោងការ​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ព័ត៌មាន​លេចឮ​ថា​ពិធី​ការិនី​ល្បីឈ្មោះ​ជិត​២០​ឆ្នាំ ​អ្នកនាង ​យុគ ចិន្តា ​ត្រៀម​ចូល​រោងការ​ជាមួយ​មន្ត្រី​មាន​តួនាទី​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម្នាក់​ឈ្មោះ ​វុទ្ធី បណ្ឌិត​ហៅ​សម័យ​នោះ កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​រៀប​ពិធី​មង្គលការ​ប្អូនប្រុស​នោះ អ្នក​នាង​ យុគ ចិន្តា​ បាន​ឡើងលើ​វេទិកា​ធ្វើការ​បកស្រាយ​យ៉ាង​ចំហ​ចំពោះ​ពាក្យ​ចចាមអារ៉ាម​នេះ​ថា «​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ​»។

ពិធី​ការិនី​កូន​មួយ​អ្នកនាង​ យុគ ចិន្តា​ និយាយ​ទៀត​ថា តាម​ការ​ពិត​ទៅ​រឿង​នេះ​ គឺជា​ការ​យល់​ច្រឡំ​តែប៉ុណ្ណោះ ហើយ​នាង​ក៏បាន​ដឹង​ដែរ​ថា​រឿង​នេះ​វា​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ឡើង ​បន្ទាប់ពី​នាង​បាន​ចេញមុខ​ចាត់ចែង​ដើរ​ជួល​ហាង ចុងភៅ បោះ​សំបុត្រ​ការ ​ក៏ដូចជា​ជួល​សម្អាងការ​ជាដើម​ ដើម្បី​រៀបចំ​ពិធី​រៀប​មង្គលការ​របស់​ប្អូនប្រុស​នាង​ឈ្មោះ​ យុគ រតនា ពោល​គឺ​នាង​មិនបានការ​ខ្លួនឯង​ជា​មួយ​បុរស​មានបុណ្យ​ស័ក្ដិ​ណា​ម្នាក់​នោះ​ទេ។

ក្រោយពី​បាន​ចេញ​មុខ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដើម្បី​ជម្រះ​មន្ទិល​ស្រប​ពេល​ដែល​បុរស​ឈ្មោះ​ វុទ្ធី បណ្ឌិត ហៅ​សម័យ​ ដែល​គេ​សង្ស័យ​ថា មាន​ទំនាក់ទំនង​លើស​ពី​មិត្តភ័ក្ដិ​ជាមួយ​នាង​ ក៏​មាន​វត្តមាន​ចូលរួម​ពិធី​រៀប​មង្គលការ​របស់​ប្អូនប្រុស​នាង​ដែរ​នោះ​ អ្នកនាង​ យុគ ចិន្តា​ ក៏បាន​បង្វែរ​មក​និយាយ​ថ្លែងអំណរគុណ​ដល់​ភ្ញៀវកិត្តិយស​ទាំងអស់​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​ក្នុង​កម្មវិធី​សិរីសួស្ដី​របស់​ប្អូនប្រុស​របស់​នាង​នា​រាត្រី​នេះ​ដែរ៕​


យុគ ចិន្តា ​បដិសេធ​​រឿង​​​ត្រៀម​ចូល​រោងការ​ជាមួយ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល

Post a Comment

0 Comments

Close Menu