Ad Code

ជំងឺ​ថ្លើម​Hepatitis កើន​ឡើង​ឆ្លង​ពីម្នាក់​ទៅ​ម្នាក់ ដោយសារ​ការ​ចាក់​ម្ជុល​គ្រឿង​ញៀន​ហេរ៉ូអ៊ីន

បណ្ដា​ទី​ភ្នាក់​ងារ​សុខាភិបាល​សាធារណៈ​និង​មណ្ឌល​ព្យាបាល​បន្សាបគ្រឿងញៀន​​​ កំពុង​តែ​ប្រវេប្រវា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ផ្ទុះ​ឡើង​នៃ​ការ​ចម្លង​ជំងឺ​ថ្លើម Hepatitis C ដោយ​ត្រូវ​​បាន​គេគិត​ថា វា​អាច​ចម្លង​ដោយ​សារ​តែ​ការ​ចាក់​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ដោយ​ប្រើ​ម្ជុល​រួមគ្នា។

នៅឯ​ Washington County អត្រា​នៃ​ការ​ឆ្លង​ជំងឺ​ថ្លើម C នេះ​ កាលពី​ឆ្នាំទៅមិញ​ ស្ថិតក្នុង​​កម្រិត​ដ៏​ខ្ពស់បំផុត​ គឺ​លើស​ដល់ទៅ​៣ដង​ បើ​គិត​ពីចំនួន​មធ្យម​នៅ​ទូទាំង​ប្រទេស។ បញ្ហា​​ដែល​តាម​កា​រយល់​ឃើញ​ពីក្រុម​មន្ដ្រីសុខា​ភិបាល​នោះ ក៏ព្រោះ​តែ​កា​រប្រើប្រាស់​ការ​ចាក់​ម្ជុល​​ដោយ​ប្រើថ្នាំ​ញៀន​ហេរ៉ូអ៊ីន ព្រម​ទាំង​សារ​ធាតុ​​ញៀន​ដទៃ​ទៀត​ រួម​ជាមួយ​នឹង​ការប្រើប្រាស់​ម្ជុល​​ចាក់​ថ្នាំជារួម។

នៅ Maine កំពុ​ងតែស្ថិតនៅ​ក្រោម​ការ​ចម្លង​រាលដាល​ដ៏អាក្រក់​បំផុ​តនៃការឆ្លង​ជំងឺ​ថ្លើម Hepatitis C នោះ ផ្ដើម​តាំង​ពី​ជំងឺ​បានចាប់ផ្ដើម​​​កើត​មាន​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០។ នៅ Washington County អត្រា​មានដល់ទៅ​៦​ករណី ក្នុង​ចំណោម​មនុស្ស​១០០,០០០នាក់ ហើយ​បើ​គិត​ទូទាំង​ប្រទេស​គឺ​មាន​០.៧ភាគ​១០០,០០០។

ប៉ុន្ដែ​បញ្ហានេះ​ វា​មិនមែន​កំហិត​នៅ​ឯ​តំបន់​ Maine ប៉ុណ្ណោះ​ទេ គឺ​មាន​លើស​ពីទីនោះ​ទៅ​ទៀត​ នោះ​ក៏ដោយ​សារ​តែការ​ប្រើប្រាស់​សារ​ធាតុ​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​នោះ​តែម្ដង។

ករណី​ដែល​កើត​មាន​ដូចគ្នា​ គឺ​នៅ​ Springfield រដ្ឋ​ Missouri នៅ Madison County ក្នុង​រដ្ឋ​ Indiana ដោយ​មាន​ករណីឆ្លង​ថ្មី​ដល់​ទៅ​៧០​ករណី​នៅឆ្នាំ​២០១៣ រហូត​ដល់​១៣០​ករណី​នៅ​ឆ្នាំ​២០១៤ រួម​ជាមួយ​នឹង​ការ​ចម្លង​ហ៊ីវ​-អេដស៍​ផង​ដែរ ដោយសារ​អ្នក​ប្រើប្រាស់​ថ្នាំញៀន​ចាក់​ដោយ​ម្ជុល។

នៅរដ្ឋ Massachusetts ករណីកើត​ជំងឺ​ថ្លើម C មាន​១០ករណី នៅឆ្នាំ​២០០៩ បានកើន​ឡើង​ដល់​១៧៤​ករណីនៅឆ្នាំ​២០១៣។

នៅក្រុង​ Appalachia រដ្ឋ Kentucky អត្រា​នៃ​អ្នក​កើត​ជំងឺ​ថ្លើម C មាន​ដល់​៥.១​ករណីក្នុង​រៀង​រាល់​ពលរដ្ឋ​១០០,០០០នាក់ គឺ​លើស​ពី​អត្រា​ទូទាំង​ប្រទេស​ដល់ទៅ​៧ដង នេះ​បើ​យោង​តាម​​ទិន្នន័យ​នៃមជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​ឆ្លង Center for Disease Control and Prevention។

មនុស្ស​ដល់ទៅ​ជាង​១៩,០០០​នាក់​បាន​ស្លាប់​ ដោយសា​រជំងឺ​ថ្លើម C នៅឆ្នាំ​២០១៣ ហើយ​កើនឡើង​ពី​១៦,២៣៥នាក់ នៅឆ្នាំ​២០០៩ ដោយ​យោង​ទៅតាម​របាយការណ៍​របស់​មជ្ឈ​មណ្ឌល​ខាង​លើ៕



AP


ជំងឺ​ថ្លើម​Hepatitis កើន​ឡើង​ឆ្លង​ពីម្នាក់​ទៅ​ម្នាក់ ដោយសារ​ការ​ចាក់​ម្ជុល​គ្រឿង​ញៀន​ហេរ៉ូអ៊ីន

Post a Comment

0 Comments

Close Menu