Ad Code

បញ្ជូន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​១១​នាក់​ និង​ថ្នាំញៀន​រាប់​រយ​កញ្ចប់​តូច​ទៅ​តុលាការ​


ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​បាន​ចាត់​បញ្ជូន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​សាកសួរ​នៅ​សាលាដំបូង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ ​បន្ទាប់ពី​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​ការិ​យាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ឆែកឆេរ​កន្លែង​ម៉ាស្សា​កោស​ជប់​យីហោ​៧៨៩ មួយ​កន្លែង ​ស្ថិតនៅ​ភូមិ​ក្បាល​ដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ចំនួន​១១​នាក់​ កាលពី​ថ្ងៃទី​១១​ ខែកុម្ភៈ ​ឆ្នាំ​២០១៥​ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​។​ ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១១​នាក់ ប្រុស​៥ និង​ស្រី​៦​នោះ​ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ក្រាម​ពណ៌​ស​ចំនួន​២៤​កញ្ចប់​តូច​; ៦​កញ្ចប់​ធំ​ស្មើ​រាប់​រយ​កញ្ចប់​តូច​ ព្រមទាំង​ថ្នាំ​ពណ៌​ក្រហម​១​កញ្ចប់​តូច​; ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង ​រថយន្ត​១​គ្រឿង​ និង​ម៉ូតូ​២​គ្រឿង​។​ មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​១៣ ​ខែ​កុម្ភៈ​ថា​ ជនសង្ស័យ​ទី​១​-ឈ្មោះ ពេជ្រ សុ​ដា​នី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ម្ចាស់​ហាង ទី​២-ឈ្មោះ ធី ភេទ​ស្រី អាយុ​២២​ឆ្នាំ ទី​៣-ឈ្មោះ ហេង ​ស្រស់ អាយុ​២៥​ឆ្នាំ ទី​៤​-ឈ្មោះ ហេង សុធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទី​៥​-ឈ្មោះ ពេជ្រ និ​វ័ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​៦​-ឈ្មោះ ម៉ែន អេ​ន​ជី ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​៧​-ឈ្មោះ កុយ វ៉ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៨-ឈ្មោះ អឿន សុភា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ទី​៩​-ឈ្មោះ សៅ វិទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​១០-​ឈ្មោះ មឿ​ន តយ ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ទី​១១​-ឈ្មោះ ឆេង ម៉េង​ហ៊ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។ ​ឥឡូវនេះ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​បាន​ចាត់​បញ្ជូន​ជនសង្ស័យ​ទាំង​ទៅ​សាលាដំបូង​ដើម្បី​ចាត់​តាមច្បាប់​ការ​បន្ត​នៅ​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០១៥៕​

វិមាន​

Post a Comment

0 Comments

Close Menu