Ad Code

ប៉ូលិស​ប៉ុស្តិ៍​ប្រមឹក​ម្នាក់​ផឹកស្រា​បាញ់​ខ្លួនឯង​ស្លាប់​


រតនគិរី ៖ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​សេ​ដា​ម្នាក់​បាន​បាញ់សម្លាប់​ខ្លួនឯង​ដោយសារ​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​រឿង​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក​រាល់ថ្ងៃ ដោយ​មិនសូវ​ចេះ​រកស៊ី​ជួយ​ប្រពន្ធ​ផង​នោះ​ មានឈ្មោះ ធឿន រត្ន​នី អាយុ​៣៦​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ សាំង រ៉ា​វ៉េ​ន អាយុ​២២​ឆ្នាំ មានកូន​ស្រី អាយុ​២​ឆ្នាំ​ម្នាក់​ក្នុង​បន្ទុក បាន​ធ្វើឃាត​ខ្លួនឯង​និង​កាំភ្លើង​អាកា​ស្វាយ​បត់ ដោយ​បាញ់​មួយ​គ្រាប់​ត្រូវ​ចំ​សៀតផ្កា ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​លំនៅដ្ឋាន​ជនរងគ្រោះ ស្ថិត​ក្នុង​ភូមិ​ថ្មី​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។​

មន្ត្រី​នគរបាល​ស្រុក​លំផាត់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​លើ​មន្ត្រី​ប៉ុស្តិ៍​រូប​នោះ​បាន​ធ្វើ​អត្ត​ឃាត​ខ្លួនឯង​នេះ​បាន​ផឹកស្រា​តាំង​ពី​ព្រឹក ហើយក៏​មាន​ទំនាស់​ពាក្យសម្ដី​ឈ្លោះប្រកែក​ជា​ប្រពន្ធ​គាត់ ប៉ុន្តែ​មិន​ដឹង​ថា​រឿង​អ្វី​នោះ​ទេ បានជា​មន្ត្រី​ប៉ូលិស​រូប​នេះ​លើ​កាំភ្លើង​អាកា​ស្វាយ​បត់​បាញ់ប្រហារ​សម្លាប់​ខ្លួន​ឯង​បែបនេះ។​

មន្ត្រី​នគរបាល​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ដែល​បាញ់សម្លាប់​ខ្លួនឯង​នេះ​ពុំ​មាន​បញ្ហា​អ្វី​ក្នុង​អង្គភាព​របស់​ខ្លួន​ទេ​។ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​សព​រួចរាល់​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​ប្រជាពលរដ្ឋ​ដែល​ឈរ​រោម​មើល​សព​ប៉ូលិស​នោះ​លាន់មាត់​ថា គ្រាន់តែ​ប្រពន្ធ​ស្តី​ឲ្យ​បន្តិចបន្តួច​ថ្លើមធំ​ណាស់​ហ៊ាន​បាញ់​ខ្លួនឯង​ស្លាប់​តែម្តង​គ្មាន​អាណិត​ប្រពន្ធ​កូន​នោះ​ទេ​៕

តា​ជួង​

Post a Comment

0 Comments

Close Menu