Ad Code

ឃាត់​រថយន្ត​ដឹក​ភេសជ្ជៈ​ខា​រ៉ា​បាវ២០០​កេះ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​


បាត់ដំបង ៖ រថយន្ត​Fuso​មួយ​គ្រឿង ​រួម​ទាំង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើ​ការ​ឃាត់​ត្រង់​ចំណុច​ក្បែរ​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា​ម៉ោង​១១​ថ្ងៃត្រង់ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​នាំចូល​ផ្តាច់​មុខ​នូវ​ប្រភេទ​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​រួចមក​។​

លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​មាន​ប្រសាសន៍​ថា ក្រោយពី​ទទួល​បាន​នូវ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​អំពី​ទំនិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ដែល​បាន​លើក​ឡើង​ថា​ មាន​ឈ្មួញ​មួយចំនួន​បាន​លប​លួច​នាំចូល​នូវ​ទំនិញ​

ប្រភេទ​នេះ​ដោយ​បាន​បំពាន​នឹង​ច្បាប់​កម្មសិទ្ធិបញ្ញា​រួចមក ​លោក​បាន​ចាត់​កម្លាំង​របស់​លោក ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចេញ​ប្រតិបត្តិការ​ល្បាត​គ្រប់​ច្រកល្ហក​ក្នុង​ក្រុង​បាត់ដំបង​ ក៏បាន​ប្រទះឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​Fuso​ពាក់​ស្លាក​លេខ​បាត់ដំបង​3A0885 ដោយមាន​ផ្ទុកទំនិញ​ពេញ​រថយន្ត ក្នុង​នោះ​ក៏​មាន​ភេសជ្ជៈ​ខា​រ៉ា​បាវ​ជាច្រើន​កេះ​ផង​ដែរ ដែល​បាន​ឈប់​សុំ​ចត​នៅ​ក្បែរ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​ខាងលើ លោក​ក៏បាន​សុំ​គោលការណ៍​ទៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ឲ្យ​កម្លាំង​របស់​លោក​ធ្វើ​ការ​ឃាត់​ទាំង​រថយន្ត និង​មនុស្ស​ចំនួន​ពីរ​នាក់​ដើម្បី​នាំ​យក​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ តាម​ការ​សារភាព​របស់​អ្នកបើកបរ​រថយន្ត​ឈ្មោះ ខន សុខុម ហៅ​សំ​អូន ភេទ​ប្រុស អាយុ​

៣២​ឆ្នាំ រួម​នឹង​ព្រូឡាន​ឈ្មោះ លឹម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ខ្នាច​រមាស​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ​ដែល​មាន​មុខរបរ​ស៊ី​ឈ្នួល​បើករថយន្ត​ឲ្យ​ឈ្មោះ ឈី រស់នៅ​ភូមិ​ន​រា​

ឃុំ​ន​រា ស្រុក​សង្កែ បាន​និយាយ​ថា រូបគេ​ទាំងពីរ​នាក់​ត្រូវ​បាន​ថៅកែ​ឲ្យ​បើករថយន្ត​ទៅ​ដឹកទំនិញ​មួយ​ចំនួន ​រួម​ទាំង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ផង​ពី​ចំណុច​ឃ្លាំង​ស្តុក​ឡោ ម៉េង​ហ៊ួ​ត ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្ទះ​ប្អូន​ប្រាក់ លី​ហ៊ួ​ន តាម​បណ្តោយ​ផ្លូវ​ជា​សុផារ៉ា រាជធានី​ភ្នំពេញ​យក​មក​ប្រគល់​ឲ្យ​ឈ្មោះ អ៊ឹម សេង ជា​អាជីវករ​លក់ទំនិញ​នៅ​ភូមិ​ទួល​តា​ឯក ហើយក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​តែម្តង។​

ចំពោះ​ភេសជ្ជៈ​ខា​រ៉ា​បាវ​នេះ​មានច្បាប់ ឬ​មិន​មាន​ច្បាប់​នោះ​គឺ​រូបគេ​ទាំងពីរ​នាក់​ពុំបាន​ដឹង​ទេ ព្រោះ​គេ​គឺជា​អ្នក​ស៊ី​ឈ្នួល​បើករថយន្ត​ឲ្យ​គេ​តែប៉ុណ្ណោះ​។ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​ហ៊ុន​ដែល​ទំនិញ​ទាំងនេះ​មានការ​ពាក់ព័ន្ធ​លើ​កម្មសិទ្ធិបញ្ញា​ផង​នោះ លោកនាយ​ការិយាល័យ ម៉ៅ រង្សី បាន​ធ្វើ​ការ​ឃាត់​រថយន្ត​មួយ​គ្រឿង​នេះ​ រួម​ទាំង​ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​២០០​កេះ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាមផ្លូវ​ច្បាប់​៕

សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu