Ad Code

អាជ្ញាធរ​ខណ្ឌដង្កោ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ការពារ​សន្តិសុខ​សង្គម​


ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌដង្កោ កាល​ពី​យប់​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​ប៉ូលិស ប៉េអិម កម្លាំង​សណ្ដាប់​ធ្នាប់​សាលា​ខណ្ឌ​ប្រមាណ​ជាង​៥០​នាក់​បន្ត​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​រក្សា​ការពារ​សុខ​សុវត្ថិភាព​ក្នុង​សង្គម។​

ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ បក​ស្កុ​ត​ខ្មៅ​រថយន្ត ក៏ដូចជា​ត្រួតពិនិត្យ​យានយន្ត​នេះ ប្រព្រឹត្ត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ មុខ​សាលា​ខណ្ឌដង្កោ ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

លោក ចេង មុនី​រ៉ា អភិបាលរង​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ក៏ដូចជា បក​ស្កុ​ត​ខ្មៅ​រថយន្ត និង​ត្រួតពិនិត្យ​យានជំនិះ​នា​ពេល​នេះ គឺ​ដើម្បី​រក្សា​ការពារ​សុខ សុវត្ថិភាព​ក្នុង​សង្គម រួមមាន កម្លាំង​សរុប​៥២​នាក់ ក្នុង​នោះ​ប៉ូលិស​២៣​នាក់ កម្លាំង​អាវុធហត្ថ​០៨​នាក់ សណ្ដាប់ធ្នាប់​សាលា​២១​នាក់។

លោក​ប្រាប់​បន្ត​ថា ប្រតិបត្តិការ​ចុះ​ដាក់​គោលដៅ​នេះ​ប្រព្រឹត្តិ​ឡើង​ចាប់ពី​វេលា​ម៉ោង​១៩ រហូត​ដល់​វេលា​ម៉ោង​២០​ទើប​បញ្ចប់ ដោយ​ត្រួត​ពិនិត្យ​បាន​ម៉ូតូ​សរុប​៩៦​គ្រឿង អប់រំ​មនុស្ស​បាន​០៧​នាក់ រថយន្ត​៣៧​គ្រឿង បក​ប្លាស្ទិក​ខ្មៅ​រថយន្ត​០១​គ្រឿង ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​០៧​គ្រឿង គ្មាន​មួក​សុវត្ថិភាព​១៨​នាក់​។​

លោក​អភិបាលរង​ខណ្ឌដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ដាក់​គោលដៅ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ក៏ដូចជា​បក​ប្លាស្ទិក​ខ្មៅ​រថយន្ត និង​ត្រួតពិនិត្យ​យានជំនិះ​នេះ គឺ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដង្កោ​តែងតែ​ធ្វើឡើង​ជាប្រចាំ​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​សង្គម​ជាតិ៕

រ៉ា​វុ​ទ្ធ

Post a Comment

0 Comments

Close Menu