ភ្នំពេញ ៖ លោក ចាន់ យុត្ថា ប្រធាន ក្រុមការងារចុះជួយ ឃុំកំពង់អុស តំណាង លោក លឹម គានហោ ប្រធាន គណៈពង្រឹងមូលដ្ឋាន ស្រុកពញាឮ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា នេះបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខលោកយាយ លោកតា អ៊ំ ពូ មីង ដែលជាសមាជិកសមាគមមនុស្សចាស់ ឃុំកំពង់អុស ចំនួន ៨៩៤ នាក់។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ចាន់ យុត្ថា ប្រធាន ក្រុមការងារចុះជួយ ឃុំកំពង់អុស បានពាំនាំ ប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ពីសេចក្តីសុខទុក្ខ របស់បងប្អូនគ្រប់ពេលវេលា។
លោកបន្តថា នៅស្រុកពញាឮ ដែល លោក លឹម គានហោ ប្រធាន គណៈពង្រឹងមូលរដ្ឋាន ស្រុកពញាឮ ប្រធានក្រុមការងារថ្នាក់មូលដ្ឋានឃុំនានា នៃគណបក្សប្រជាជនកម្ពុជា រួមទាំង អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់បាន ខិតខំជួយ សម្រាលទុក្ខ លំបាក របស់ ប្រជាពលរដ្ឋ មានផ្លូវស្ពាន ភ្លើង មន្ទីរពេទ្យ ។ល។ មិនតែប៉ុណ្ណោះ លោក តាហោ បាន ផែនការ ជួយឧបត្ថម្ភ អ្នកស្លាប់ និងអ្នកសម្រាល កូន គិតមកដល់ពេលនេះជាងឆ្នាំ១០មកហើយ គិតមកដល់ពេលនេះ តាមហោំ មានចៅ រាប់ពាន់នាក់ហើយ នៅទូទាំងស្រុក។
លោកចាន់ យុត្ថា បញ្ជាក់ថា ក្រោមការដឹកនាំពង្រឹង របស់ តា ហោ លោក បានចាត់ឲ្យក្រុមការងារចុះ ផ្ទាល់ជាមួយ ប្រជាពលរដ្ឋ ឲ្យដឹងពីសុខទុក ពិសេស ពលរដ្ឋ ដែលមានលំនៅដ្ឋាន ប្រក់ស្លឹក ឬ ស្បូវ ត្រូវទិញ ស័ង្កសី ជូនគាត់និង ជួយ ប្រក់ ឲ្យ ពួកគាត់ទៀត ដែល បច្ចុប្បន្ន នៅទូទាំងស្រុក គ្មាន ផ្ទះ ស្លឹក រឺ ស្បូវទៀតទេ គឺសុទ្ធតែ ស័ង្កសី និង ក្បឿង ឬប្រូស៊ីម៉ងត៍។
នាឱកាសនេះ លោកបានជម្រាបជូនប្រជាពលរដ្ឋពីដំណើរ ការរីកចម្រើនរបស់ ប្រទេសជាតិជាជំហានៗទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេលជាង ២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិត្រូវបាន រំដោះចេញពីសង្គ្រាម ហើយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបណ្តើរៗ។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ឆ្លើយតបទៅតាមកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍលើគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល។ល។ ដើម្បីដោះស្រាយបញ្ហាជីវភាព បង្កើនប្រាក់ចំណូលក្នុងគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើងជា បន្តបន្ទាប់។
ក្រៅពីនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយគាំពារសង្គម កាត់បន្ថយសេវាសាធារណៈ ការធ្វើលិខិតបញ្ជាក់អត្រានុកូលដ្ឋានជូនមិនគិតថ្លៃ បញ្ចុះតម្លៃអគ្គិសនី ពន្ធ ប្រេងឥន្ធនៈ ឧបត្ថម្ភស្រីមានផ្ទៃពោះដែលមានជីវភាពក្រីក្រ និងដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ជារៀងរាល់ឆ្នាំខាងមុខ ក្នុងបំណងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
លោក ចាន់ យុត្ថា បានបន្តថា ដើម្បីអនាគតរបស់ប្រទេសជាតិ ក៏ដូចជាអនាគតរបស់បងប្អូនឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍថ្មីៗ មានសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានសុភមង្គលគ្រប់ក្រុមគ្រួសារ លោក បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដានាពេលខាងមុខ ដែលមានរូបសញ្ញាទេវតាបាចផ្កាមានលេខ រៀងទី២០ នៅក្នុងសន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។
ក្នុងឱកាសនោះ សប្បុរសជន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ហិបមូលនិធិរបស់សមាគម ព្រមទាំងលោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់ ដែលបានចូលរួមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments