Ad Code

ណាហ្គា​វើ​ល នាំ​កីឡាករ​កូរ៉េខាងត្បូង ម្នាក់​ជំនួស​កីឡាករ​កូរ៉េខាងត្បូង​ម្នាក់ទៀត ដែល​ជាប់​កាតព្វកិច្ច​យោធា​នៅ​ស្រុកកំណើត



ក្លិប​ណាហ្គា​វើ​ល ដែល​កំពុងតែ​ប្រជែង​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 នេះ ​បាន​ដោះដូរ​កីឡាករ​បរទេស​ម្នាក់​ក្នុង​ជើង​ទី​២​នេះ ពោលគឺ​នាំ​យក​កីឡាករ​កូរ៉េខាងត្បូង Song Chi-hun​ជំនួស​កៅអី​កីឡាករ​កូរ៉េខាងត្បូង ម្នាក់ទៀត​គឺ​Han Sung-gyu​ដែល​ជាប់​បំពេញ​កាតព្វកិច្ច​យោធា​នៅ​ស្រុកកំណើត​។

លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល បានលើកឡើង​ថា​កៅអី​កីឡាករ​បរទេស​លោ​កស​ម្រេច​ដោះដូរ​កីឡាករ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​យក​កីឡាករ​Song Chi-hun​ជំនួស​កៅអី​កីឡាករ​Han Sung-gyu ដែល​បាន​សុំ​លោក​បញ្ចប់​កិច្ចសន្យា​មុន​ពេល​កំណត់​ព្រោះ​រូបគេ​ជាប់​បំពេញ​កាតព្វកិច្ច​យោធា​។ ចំពោះ​កីឡាករ Song Chi-hun ធ្លាប់ជា​សមាជិក​ក្រុម​ក្រសួងការពារជាតិ កាលពី​ជើង​ទី​១ ហើយ​រូបគេ​ធ្លាប់បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​១​គ្រាប់​ផងដែរ​។ ប៉ុន្តែ​រូបគេ​ត្រូវបាន​ក្លិប​បញ្ចប់​កិច្ចសន្យា​ភ្លាមៗ​ក្រោយពេល​ដែលមាន​ហេតុការណ៍​ដេញ​វាយ​គ្នា​អំឡុងពេល​ប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



​ដូ​ច្នេះ​ណាហ្គា​វើ​ល នៅសល់​កីឡាករ​បរទេស​ទាំង​៥​ដដែល​នៅ​ជើង​ទី​២​នេះ​គឺ​ស្របតាម​ការកំណត់​រប​ស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ដោយ​បូក​ទាំង​កីឡាករ​ចាស់ Anderson Zogbe ជា​ខ្សែការពារ​ជនជាតិ​កូ​ឌី​វ័រ ខ្សែប្រយុទ្ធ​ជប៉ុន Tatsuro Inui ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា George Bisan និង​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Mathew Osa​។

គិត​ត្រឹម​ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ក្រុម​ណាហ្គា​វើ​ល របស់ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួលបាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣ ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

បើ​ក្រឡេក​មើល​លទ្ធផល​កាលពី​រដូវ​កាល​ចាស់​របស់​ក្រុម​ណាហ្គា​វើ​ល បានបញ្ចប់​ទៅ​ដោយ​ក្នុង​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ខណៈ​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រងក្រោយ​ចាញ់ ​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu