Ad Code

ម៉ាឡេស៊ី​ពិចារណា​កែប្រែ​ច្បាប់​ស្តីពី​ការ​ជួញដូរ​មនុស្ស ​បន្ទាប់​ពី​របាយការណ៍​របស់​សហរដ្ឋអាមេរិក



រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​នៅ​ថ្ងៃ​សៅរ៍​ថា ខ្លួន​កំពុងតែ​ពិចារណា​លើ​ការ​កែប្រែ​ច្បាប់​ស្តីពី​ការ​ជួញដូរ​មនុស្ស​ និង​ការរត់ពន្ធ​ជនអន្តោប្រវេសន៍​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បាន​រាយ​ការណ៍​ពី​ភាព​មិន​រីកចម្រើន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​នេះ​ ក្នុងការ​ប្រឆាំងនឹង​ការ​ជួញដូរ​កាលពី​ឆ្នាំមុន​។​

ក្រសួងមហាផ្ទៃ​បាន​និយាយថា សំណើ​ដែល​ស្ថិតនៅក្រោម​ការពិភាក្សា​នេះ​គឺ​ផ្តោតលើ​ការការពារ​ជនរងគ្រោះ​ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​សេរីភាព​បន្ថែមទៀត​ក្នុងការ​ធ្វើ​ចលនា​និង​ការងារ​ហើយ​ណែនាំ​អំពី​ការដាក់ពិន័យ​កាន់តែខ្លាំង​សម្រាប់​អ្នកជួញដូរ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ចេញផ្សាយរ​បាយ​ការណ៍​ប្រចាំឆ្នាំ​ស្តីពី​ការជួញដូរ​មនុស្ស​ដោយ​បាន​ទម្លាក់​ចំណាត់ថ្នាក់​ម៉ាឡេស៊ី​ទៅក្នុង​បញ្ជី​ឃ្លាំមើល​ថ្នាក់​ទី​២​ដែលជា​ប្រភេទ​មួយ​តំណាង​ឲ្យ​មានការ​ពិនិត្យពិច័យ​ជាពិសេស​។ របាយការណ៍​នេះ​បាន​កត់សម្គាល់ថា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន​បង្ហាញ​នូវ​ការខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​ជាង​ឆ្នាំមុន​ទេ​។​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​ជនរងគ្រោះ​ដោយ​រដ្ឋាភិបាល​នេះ​នៅតែ​មិនទាន់​គ្រប់គ្រាន់​ហើយ​ថា ការ​សមគំនិត​គ្នា​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​បាន​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​។​

ក្រសួងមហាផ្ទៃ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានកត់សម្គាល់​ពីរ​បាយ​ការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ​ក្នុងការ​លុបបំបាត់​បទ​ល្មើស​ជួញដូរ​មនុស្ស​”​។​

ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​គេ​ស្គាល់​ជា​យូរ​មកហើយ​ថា​ជា​ទិសដៅ​មួយ​សម្រាប់​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​ដោយ​រួមមាន​ទាំង​កម្មករ​មាន​ឯកសារ​និង​គ្មាន​ឯកសារ​ផងដែរ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu