ជាកិច្ចចាប់ផ្តើម លោកបានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ពីសេចក្តីសុខ ទុក្ខ របស់បងប្អូនគ្រប់ពេលវេលា និងបានជូនពរសុំឲ្យប្រជាពលរដ្ឋទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសនេះ លោកបានជម្រាបជូនប្រជាពលរដ្ឋពីដំណើរ ការរីកចម្រើនរបស់ប្រទេសជាតិជាជំហានៗទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោសែន នាយក រដ្ឋមន្ត្រី ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិត្រូវបាន រំដោះចេញពីសង្គ្រាម ហើយបច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាបណ្តើរៗ។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ឆ្លើយតបទៅតាមកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍលើគ្រប់វិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល។ល។ ដើម្បីដោះស្រាយបញ្ហាជីវភាព បង្កើនប្រាក់ចំណូលក្នុងគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើងជា បន្តបន្ទាប់។
ក្រៅពីនេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយគាំពារសង្គម កាត់បន្ថយសេវាសាធារណៈ ការធ្វើលិខិតបញ្ជាក់អត្រានុគោលដ្ឋានជូនមិនគិតថ្លៃ បញ្ចុះតម្លៃអគ្គិសនី ពន្ធ ប្រេងឥន្ធនៈ ឧបត្ថម្ភស្រីមានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ និងដំឡើងប្រាក់បៀវត្សជូនកម្មករ កម្មការិនី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ជារៀងរាល់ឆ្នាំខាងមុខ ក្នុងបំណងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
ដើម្បីអនាគតរបស់ប្រទេសជាតិ ក៏ដូចជាអនាគតរបស់បងប្អូនឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍថ្មីៗ មានសេចក្តីសុខ សេចក្តីចំរើន និងទទួលបានសុភមង្គលគ្រប់ក្រុមគ្រួសារលោក បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដានាពេលខាងមុខ ដែលមានរូបសញ្ញាទេវតាបាចផ្កាមានលេខ រៀងទី២០ នៅក្នុងសន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា៕
Source: Kampuchea Thmey Daily
0 Comments