អ្នកតេទូរស័ព្ទកំប្លែងលេងម្នាក់ បានតេទៅនិយាយជាមួយមេដឹកនាំនៃប្រទេសដែលមានអំណាចបំផុតរបស់ពិភពលោកនៅលើយន្តហោះ Air Force One? តាមមើលទៅវាអាចទៅរួច។
ដោយក្លែងខ្លួនជាសមាជិកព្រឹទ្ធសភារដ្ឋ New Jersey ឈ្មោះ Robert Menendez, តារាកំប្លែងលោក John Melendez បាននិយាយថា លោកបានទាក់ទងលោកប្រធានាធិបតី Donald Trump កាលពីយប់ថ្ងៃពុធនៅពេលដែលគាត់ស្ថិតនៅលើយន្តហោះប្រធានាធិបតី។
លោក Melendez បានចាក់ផ្សាយការថតសំឡេងនៃការសន្ទនានោះក្នុងកម្មវិធី “The Stuttering John Podcast” របស់គាត់ដែលសំឡេងមួយហាក់ដូចជាលោក Trump អាចត្រូវបានគេឮ។
លោក Trump បានថ្លែងទៅកាន់ “សមាជិកព្រឹទ្ធសភា” ក្លែងក្លាយរូបនោះថា “អ្នកបានឆ្លងកាត់ស្ថានភាពតឹងតែងនិងលំបាកហើយខ្ញុំមិនគិតថាស្ថានការណ៍នោះល្អទេ”។ សមាជិកព្រឹទ្ធសភា រូបនេះត្រូវបានគេស៊ើបអង្កេតពីបទអំពើពុករលួយមុនពេលការចោទប្រកាន់ត្រូវទម្លាក់ចោល។
បុរសទាំងពីរនាក់នោះបានបន្តការសន្ទនារបស់ពួកគេដោយនិយាយពីបញ្ហាអន្តោប្រវេសន៍ទៅដល់ការជំនួសចៅក្រម Anthony Kennedy ដែលនឹងចូលនិវត្តន៍ពីតុលាការកំពូលអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់ទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments