Ad Code

ប្រធាន​ UN លោក Guterres នឹង​ធ្វើ​ទស្សនកិច្ច​ប្រទេស​បង់​ក្លា​ដែ​ស​ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា



អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នឹងធ្វើ​ទស្សនកិច្ច​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ថ្ងៃអាទិត្យ​ជាមួយ​ប្រធាន​ធនាគារពិភពលោក​លោក Jim Yong Kim ដើម្បី​វាយតម្លៃ​អំពី​តម្រូវការ​សម្រាប់​ដោះស្រាយ​ជាមួយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ដែល​រត់គេច​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការសហប្រជាជាតិ​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃនេះ​នឹង​បង្ហាញ​ពី​ភាព​សប្បុរសធម៌​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​ការទទួល​លំហូរ​នៃ​ជនភៀសខ្លួន​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៧​និង​តម្រូវការ​របស់​សហគម​ន៍​អន្តរជាតិ​ដើម្បី​ធ្វើ​បន្ថែមទៀត​។​

ចាប់ពី​ខែសីហា​ដល់​ខែធ្នូ​ឆ្នាំ​២០១៧ ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០០,០០០​នាក់​បាន​រត់គេច​ពី​ការវាយលុក​មួយ​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​ដែល​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​លើ​ប៉ុស្តិ៍​ព្រំដែន​ដោយ​ពួក​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​។​

អង្គការសហប្រជាជាតិ​បាន​និយាយថា មេដឹកនាំ​ទាំងពីរ​នឹងដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ការពិភាក្សា​បន្ថែមទៀត​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​។​

នៅក្នុង​ទីក្រុង​ដា​កា មេដឹកនាំ​ទាំងពីរ​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Sheikh Hasina និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត​។​

នៅ​ថ្ងៃ​ចន្ទ លោក Guterres និង​លោក Kim នឹងធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ជនភៀសខ្លួន​និង​បុគ្គលិក​ជំនួយ​នៅ​ជំរំ Cox's Bazar នៅ​ឆ្នេរ​ភាគ​អាគ្នេយ៍​។​

គណៈប្រតិភូ​នេះ​ក៏​រួមមាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​លោក Filippo Grandi និង​នាយក​ប្រតិ​ប​តិ្ត​នៃ​អង្គការ​មូលនិធិ UN លោកស្រី Natalia Kanem ផងដែរ​។​
UN និយាយថា ពួកគេ​នឹងសិក្សា​អំពី​សក្តានុពល​សម្រាប់​ការ​ត្រឡប់​ដោយ​សុវត្ថិភាព ស្ម័គ្រចិត្ត​និង​ភាពថ្លៃថ្នូរ​របស់​ជនភៀសខ្លួន​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu