Ad Code

កូនប្រុស​ពៅ​សម្តេច​តេ​ជោ ហ៊ុន សែន​ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា



ភ្នំពេញ​ ៖ លោក ហ៊ុន ម៉ា​នី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដែល​ជា​កូនប្រុស ពៅ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​នៅ​អាណត្តិ​ថ្មី ដែល​ត្រូវ​ទទួលបន្ទុក​ការងារ​អប់រំ យុវជន និង​កីឡា ទេសចរណ៍ ធម្មការ សាសនា និង​វប្បធម៌​។

នា​ព្រឹក​ថ្ងៃទី​៦ កញ្ញា នេះ លោក ហ៊ុន ម៉ា​នី អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​នេះ នៅក្នុង​រដ្ឋសភា ខណៈ​ដែល​តួនាទី​ប្រធាន​គណៈកម្មការ ៩ ផ្សេងទៀត ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ ដោយ​លោក ប៉ា សុជាតិ​វង្ស គឺជា​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក ជាម យៀប ជា​ប្រធាន​គណៈកម្មការ​ទី​២ លោក ជា វណ្ណ​ដេ​ត ជា​ប្រធាន​គណៈកម្មការ​ទី​៣ លោក ហ៊ុន ណេង ជា​ប្រធាន​គណៈកម្មការ​ទី​៤ លោក ឈាង វុន ជា​ប្រធាន​គណៈកម្មការ​ទី​៥ លោក ប៉ែន បញ្ញា ជា​ប្រធាន​គណៈកម្មការ​ទី​៦ លោកស្រី ឡោក ខេង ជា​ប្រធាន​គណៈកម្មការ​ទី​៨ លោកស្រី ងិន សុ​ផុន ជា​ប្រធាន​គណៈកម្មការ​ទី​៩ និង​លោក ប៉ែន ស៊ីម៉ន ជា​ប្រធាន​គណៈកម្មការ​ទី​១០​។

​ថ្នាក់ដឹកនាំ​កំពូល​នៃ​រដ្ឋសភា គឺ​សម្តេច ហេង សំរិន នៅ​ជា​ប្រធានរដ្ឋសភា​ដដែល លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​១ រដ្ឋសភា និង​លោកស្រី ឃួន សុ​ដា​រី ជា​អនុប្រធាន​ទី​២៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu