Ad Code

ចិន​និង​រុស្ស៊ី​ថ្កោលទោស “​ការគំរាមកំហែង​” ខណៈ​ជម្លោះ​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវបាន​លាតត្រដាង​នៅ​អង្គការសហប្រជាជាតិ



កាលពី​ថ្ងៃ​សុក្រ ប្រទេស​ចិន​និង​រុស្ស៊ី​បាន​ថ្កោលទោស​ចំពោះ​ការប្រើ “​ការគំរាមកំហែង​” នៅក្នុង​ការព្រមាន​ដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​នេះ​បាន​គូសបញ្ជាក់​អំពី​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​គូប្រជែង​របស់ខ្លួន​លើ​បញ្ហា​នានា​រាប់​ចាប់ពី​វិស័យ​ពាណិជ្ជកម្ម​រហូតដល់​ស​ង្គ្រា​ម​នៅក្នុង​ប្រទេស​ស៊ី​រី​។​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក ត្រាំ បានដាក់​ពន្ធ​ចំនួន​២០០​ពាន់​លាន​ដុល្លារ​និង​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​រហូតដល់​ប្រទេស​ចិន​បន្ទន់ឥរិយាបថ​, រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន លោក វ៉ាង យី បាន​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ក្រុង​ប៉េកាំង​នឹងមិន​ឱនក្បាល​ទេ​។​

លោក វ៉ាង បាន​ប្រាប់​អង្គប្រជុំ​ស្របពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង​កើនឡើង​ខ្លាំង​ថា “​ប្រទេស​ចិន​នឹងមិន​ត្រូវបាន​គំរាមកំហែង​ឬ​ទទួលរង​សម្ពាធ​នោះទេ​”​។​

ចំណែក​រដ្ឋមន្ត្រីក្រសួង​ការបរទេស​របស់​រុស្ស៊ី​បាន​ថ្កោលទោស​ប្រទេស​នានា​ដែល​ប្រើការ​គំរាមកំហែង​នយោបាយ ការ​គាប​សង្កា​ប់សេដ្ឋ​កិច្ច​និង​កម្លាំង​ទុច្ចរិត​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការលេចឡើង​នៃ​មហាអំណាច​សកល​។​

លោក ត្រាំ បាន​បង្កើត​ទំនាក់ទំនង​តឹងរ៉ឹង​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បន្ទាប់ពី​ជ័យជំនះ​នៃ​ការបោះឆ្នោត​ទាំង​មិនបាន​រំពឹងទុក​ប៉ុន្តែ​ជារឿយៗ​គាត់​ត្រូវតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការចោទប្រកាន់​ដែលថា គាត់​ទន់ខ្សោយ​ពេក​ចំពោះ​សម​ភាគី​រុស្ស៊ី​គឺ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

យ៉ាងណាក៏ដោយ ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​ទាំង​ជាមួយ​ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះហើយ​មហាសន្និបាត​ប្រចាំឆ្នាំ​ធំជាងគេ​បំផុត​របស់​ពិភពលោក​នេះ​បានធ្វើ​ឲ្យ​មានការ​បែកបាក់​ស៊ីជម្រៅ​ចាប់តាំងពី​វា​បើក​កាលពី​ថ្ងៃ​អង្គារ​មក​។​

លោក​វ៉ាង​បាន​ព្យាយាម​ច្រានចោល​ការលេង​ល្បែង​ដែលមាន​ភាព​តានតឹង​រវាង​ប្រទេស​ធំ​ទាំង ពីរ​និង​បាន​ទទូចថា ប្រទេស​ចិន​មិនមាន​មហិច្ឆតា​ដើម្បី​ជំនួស​សហរដ្ឋអាមេរិក​ធ្វើជា​មហាអំណាច​ឈានមុខ​គេ​របស់​ពិភពលោក​ឡើយ​។​

លោក​វ៉ាង​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ដាច់ដោយឡែក​មួយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​ថា “​ភាពចលាចល​ផ្សេងៗ​អាច​កើតមានឡើង​ហើយ​នេះ​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ​ហើយ​វា​ក៏​មិន​បង្ក​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោ​ផងដែរ​”​។​

លោក ត្រាំ នៅ​សប្តាហ៍​នេះ​បាន​និយាយថា មិត្តភាព​របស់គាត់​ជាមួយ​លោក ស៊ី អាច​នឹងត្រូវ​បញ្ចប់​ហើយ​បាន​ចោទប្រកាន់​ប្រទេស​ចិន​ពី​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​របស់​អាមេរិក​ដើម្បី​ដាក់ទណ្ឌកម្ម​គាត់​ចំពោះ​ជំហរ​ពាណិជ្ជកម្ម​ដ៏​តឹងតែង​របស់គាត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu