Ad Code

ជនរងគ្រោះ​ចំនួន​២​គ្រួសារ បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ​វេ​ង ហ៊ាង ទៅ​តុលាការ ករណី​កំហែង​យក​ទូក​៥​គ្រឿង​ទាំង​កំរោល



សៀមរាប​ ៖​ ជនរងគ្រោះ​ចំនួន​២​គ្រួសារ រស់នៅ​ភូមិ​បណ្ដែត​ទឹក​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស​ក្រុង​សៀមរាប បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​ពី​ឈ្មោះ​វេ​ង ហ៊ាង ដែល​បាននាំគ្នា​មក​យក​ទូក​ប៉ា​ឡា​ចំនួន​៥​គ្រឿង​ទាំង​កំរោល​ដោយ​មិនមាន​លិខិតស្នាម​ត្រឹមត្រូវ។

ស្ត្រីជន​រងគ្រោះ​ឈ្មោះ​ដូ ធី​ផឹង រស់នៅ​ភូមិ​បណ្ដែត​ទឹក​ចុង​ឃ្នៀ​ស សង្កាត់​ចុង​ឃ្នៀ​ស​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៥ និង​០០​នាទី​ថ្ងៃទី​២៧​ខែកញ្ញា នេះ​ឈ្មោះ​វេ​ង​ហ៊ាង បាន​នាំ​កម្មករ ​និង ​ប៉ូលិស​មក​យក​ទូក​របស់​គាត់​អស់​ចំនួន​៤​គ្រឿង​ដោយ​មិន​មាន​លិខិត​ពី​តុលាការ​នោះទេ​។



នៅ​ពេល​នោះ​ គាត់​កើត​ទុក​មិន​សុខចិត្ត ក៏បាន​ប្រទាញប្រទង់​គ្នា​ជាមួយ​កម្មករ​លោក​វេ​ង ហ៊ាង រហូតដល់​កូនស្រី​គាត់​មាន​របួស​ស្នាម​។ ​ស្ត្រី​ដដែល​បន្ត​ថា កន្លងទៅ គាត់​ធ្លាប់​ជំពាក់​លុយ​ឈ្មោះ លោក​វេ​ង ហ៊ាង នោះ​ដែរ​តែ​គាត់​បាន​សង​វិញ​រួច​អស់ហើយ​។ តែ​មិនដឹង​ហេតុ​អី​បានជា​គាត់​មក​យក​ទូក​និង​ប៉ា​ឡា របស់​គាត់​ចឹ​ង​សោះ​។



ស្ត្រី​ដដែល​បន្ត​ថា ករណីនេះ​គាត់​បាន​រក​មេធាវី​និង បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ​វេ​ង ​ហ៊ាង ចូល​ទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​សូម​ព្រះរាជអាជ្ញា ផ្ដន្ទាទោស​ពីរ​នាក់​ប្ដី​ប្រពន្ធ តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០០​ដុល្លារ​អាមេរិក និង​សុំ​យក​ទូក​មកវិញ​។

ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត​ មានឈ្មោះ ដូ យាំង ប៊ិន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ដែរ បាន​ឲ្យ​ដឹង​ថា គាត់​មិនដែល​ជំពាក់​លុយ​ឈ្មោះ​វេ​ង​ ហ៊ាង ហ្នឹង​នោះ​ទេ តែបើ​ឪពុក​គាត់​ធ្លាប់​ជំពាក់​ខ្លះ ហើយ​លុយ​នោះ​គឺ​ឪពុក​គាត់​រ៉ាប់​សង​វិញ​។ ប៉ុន្តែ​ឈ្មោះ​ហ៊ាង ចង់​ទាមទារ​យក​ច្រើន​លើស​កំណត់ ទើប​មានការ​ប្តឹងផ្តល់​គ្នា​ដល់​តុលាការ​បែបនេះ​។ ហើយ​លោក​ហ៊ាង​ បាន​លើកគ្នា​មក​យក​ប៉ា​ឡា​ធំ​មួយ​របស់​គាត់​ដែរ ដោយ​មិន​មាន​លិខិតស្នាម​ត្រឹមត្រូវ​សោះឡើយ​។ ករណីនេះ​គាត់​បាន​រក​មេធាវី​និង បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ​វេ​ង​ហ៊ាង ចូល​ទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​សូម​ព្រះរាជអាជ្ញា ផ្ដន្ទាទោស​ពីរ​អ្នក​ប្ដី​ប្រពន្ធ តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០០​ដុល្លារ​អាមេរិក និង​សុំ​យក​ទូក​មកវិញ។



យ៉ាងនេះ​ក្តី លោក​ខៀវ សុផល មេធាវី ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា នេះ​ថា​ករណីនេះ​លោក​បាន​រៀប​ចំ​ពាក្យ​បណ្តឹង​រួចហើយ ដោយ​បាន​ប្តឹង​ពី​ឈ្មោះ វេ​ង ហ៊ាង ​និង​បក្ខពួក​ពី​បទ កំហែង​យក និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។

ទាក់ទិន​និង​ករណី​នេះ​ដែរ ​លោក​វេ​ង ហ៊ាង មិនអាច​សុំ​ការ​ពន្យល់​ពី​គាត់​បានទេ​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា នេះ​ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក​មិន​ចូល​( ក្រៅ​តំបន់​សេវា​)​។ ករណីនេះ​ពលរដ្ឋ​បាន​សំណូមពរ​ទៅ​តុលាការ​ខេត្តសៀមរាប ជួយ​រក​យុត្តិធម៌ ឲ្យ​ពួកគាត់​ផង ព្រោះ​ពួកគាត់​គឺជា​ជនរងគ្រោះ​៕

x



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu