Ad Code

សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​អញ្ជើញ​កាន់បិណ្ឌ​ទី​៤ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ ខេត្តកណ្តាល



ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ព្រមទាំង​គ្រួសារ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោកជំទាវ ព្រមទាំង​គ្រួសារ រួមជាមួយ​សមាជិក​ស​មា​ជិ​កា​រដ្ឋសភា ទីប្រឹក្សា ជំនួយការ និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច អតិ​តយុទ្ធ​ជន និង​យុវនីតិសម្បទា បាន​នាំយក​ចង្ហាន់​បាយ​សម្លរ នំចំណី និង​ទេយ្យវត្ថុ អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៤ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា ក្រុង​តាខ្មៅ ខេត្តកណ្តាល​។



បន្ទាប់ពី​ជួបជុំ​ពុទ្ធបរិស័ទ​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ ធ្វើ​បទ​នមស្សការ ព្រះ​រតនត្រ័យ​សមាទាន​សីល ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​រួចមក សម្តេច​ប្រធានរដ្ឋសភា និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិត​ឆ្ងាយ បាន​អញ្ជើញ​រាប់​បាត្រ បង្សុកូល ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន ជីដូន​ជីតា ញាតិ​ការ ទាំង​៧​សន្ដាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរិ​លោក​ខាងមុខ សូម​ឲ្យមក​ទទួល​នូវ​ផលានិសង្ស ដែល​កូនចៅ​បាន​ឧទ្ទិស ជូន​តាមរយៈ​ព្រះសង្ឃ នា​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ឲ្យ​បាន​ទៅ​សោយសុខ នៅ​ទី​ស្ថាន​បរមសុខ​គ្រប់ៗ​ជាតិ​។



មួយ​ចំណែក​នៃ​កុសលផល​បុណ្យ​នេះ ក៏​សូម​ឧទ្ទិស​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ អ្នកស្នេហាជាតិ​គ្រប់​ជំនាន់​ដែល​បាន​បូជា​អាយុជីវិត ក្នុង​បុព្វហេតុ​ការពារ និង​កសាង​ជាតិ​មាតុភូមិ និង​ប្រជាជន សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងនោះ​ចាប់ កំណើត​កើត​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សម្តេច និង​លោកជំទាវ ក៏បាន​នាំ​យក​បច្ច័យ​របស់​សម្តេច​ផ្ទាល់ បូករួម​ជាមួយ​បច្ច័យ​ដែល​បានមកពី​សមាជិក​សមា​ជិ​កា​រដ្ឋសភា ទីប្រឹក្សា ជំនួយការ ក្រុមការងារ និង​បច្ច័យ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សរុប​ចំនួន ៣៥​លាន​រៀល សាដក​ចំនួន ៥០​កញ្ចប់ អង្ករ​ចំនួន ៥០​ការុង ទឹក​សុទ្ធ ៥០​កេស ទឹកក្រូច ៥០​កេស មី​៦០​កេស ត្រីខកំប៉ុង ១០​កេស ទឹកដោះគោ ៥​កេស ទឹកត្រី ៥០​យួរ ទឹក​ស៊ី​អី​វ ៥០​យួរ ស្កសរ ៥០​គីឡូក្រាម មី​៥០​គីឡូ ដំ​ប៊ែ ៥០​គីឡូ ប្រគេន​ដល់​វត្ត​ផងដែរ​។



ដោយឡែក​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច និង​លោកជំទាវ ក៏បាន​ប្រគេន​បច្ច័យ ៥០​ម៉ឺន​រៀល និង​សាដក​ចំនួន​មួយ ដល់​ព្រះចៅ​អធិការ​វត្ត និង​ប្រគេន​បច្ច័យ និង​ទេយ្យវត្ថុ​មួយ​ចំនួន​ទៀត​ដល់​ព្រះសង្ឃ​ក្នុង​វត្ត ព្រមទាំង​ចែកជូន​បច្ច័យ និង​អំណោយ​ដល់​លោកយាយ លោកតា ដែល​បាន​ចូលរួម​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu