Ad Code

លោក ថន ថា​រិ​ទ្ធ បញ្ចប់​បេសកកម្ម​ស្វែងរក​ជំនួយ​ជួយ​ក្មេង​កំព្រា​ត្រកូល​សៅ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ដោយ​ជោគជ័យ​



ភ្នំពេញ ​៖ ​ក្រោយពី​បាន​ស្នាក់​នៅក្នុង​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​ជំនួយ​ជួយ​ដល់​កុមារ​កំព្រា​ត្រកូល​សៅ តាមរយៈ​ការសំដែង​សិល្បៈ អស់​រយៈពេល ខ្លី កន្លង​មក​នេះ ​កាលពី​ថ្ងៃទី​២៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ​លោក ថន ថា​រិ​ទ្ធ ប្រធាន​សមាគម​ថែទាំ​កុមារ​កំព្រា ត្រកូល​សៅ ​និង​ជា​ដំណក់ឈាម​តែមួយគត់​របស់ អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ លោក ជា​យុទ្ធ ថន​និង​អ្នកនាង​សោម សុវណ្ណ​សូ​ដា​នី បាន​វិល​មកដល់​មាតុប្រទេស​វិញ​ហើយ ជាមួយនឹង​ជោគជ័យ​គួរ​ឲ្យ​កត់សំគាល់​។​

នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លោក ថន ថា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា បេសកកម្ម​ដែល​លោក​អញ្ជើញ​ទៅ​សំដែង​សិល្បៈ​នៅឯ​សហរដ្ឋអាមេរិក​គឺ​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​កុមារកំព្រា​ត្រកូល​សៅ ដែល​កំពុង​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក​បច្ចុប្បន្ន សរុប​មាន​ចំនួន​១១០​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កុមារ​កំព្រា​តា​សៅ​ថ្មដា​ក្នុង​តំបន់​វាលរេញ ស្រុក ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ក្នុង​បេសកម្ម​ទៅ​សំដែង​នៅ​សហរដ្ឋអាមេរិក​លើក​នេះ លោក​បាន​ធ្វើ​ដំណើរ ទៅកាន់​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ទីក្រុង​san Jose ដោយ​ទទួល​បាន​នូវ​ការ​អាណិត​ស្រលាញ់​និង​ការគាំទ្រ ពី​បងប្អូន សហគមន៍​ខ្មែរ ដែល​រស់នៅ​ទីនោះ​យ៉ាងច្រើន។

ជាមួយគ្នានេះដែរ លោក ថន ថា​រិ​ទ្ធ ក៏បាន​សំដែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ សប្បុរសជន​នៅ​សហរដ្ឋអាមេរិក រួមមាន ១- លោកស្រី បូ ដាវី , ច​ន្តា​វាសនា​លឿន និង​ភរិយា និង​ក្មួយ ២-​លោក Robert lyons និង Brenda Mak លោក Khan tran និង​Saray Tran និង​មិត្ត​ទាំងអស់​របស់លោក Tran កូន​ណា​រី​នាង កូនស្រី​ស្រស់ លោកគ្រូ​រតនា បងប្អូន​ខ្មែរ​នៅ San Jose , Modesto ,Santa rosa និង​គណៈកម្មការ​វត្ត ខេមរៈ រង្សី San Jose, និង​សប្បុរសជន​នៅ​កម្ពុ​ជាមាន លោកស្រី អ៊ី ផាន់​ណា ប្រធាន​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ , លោក​សរ ក្កដា ,​លោក សេក សាវន់ និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់​នៅ​នៅ​វាលរេញ ខេត្ត​ព្រះសីហនុ ដែល​តែង​បាន​ជួយ ឧបត្ថម្ភ​គាំទ្រ ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​តា​ត្រកូល​សៅ ទាំងពីរ​ទីតាំង​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ស្រុក​ព្រៃនប់ ជា​រៀង​រហូតមក​។​

ក្នុងនាម​ប្រធាន​សមាគម​ថែទាំ​កុមារ​កំព្រា លោក ថន ថា​រិ​ទ្ធ បញ្ជាក់​ថា នា​ពេលខាងមុខ​នេះ​នឹង​លោក​មាន​គំរោង​បញ្ជូន​បុគ្គលិក​ឲ្យ​ទៅ​រៃអង្គាស​មូលនិធិ​នៅ​សហរដ្ឋអាមេរិក​បន្ត​ពី​រូបលោក ដើម្បី​បន្ត​សាងសង់​មណ្ឌលកុមារ​កំព្រា​តា​សៅ​ថ្មដា ឲ្យ​រួចរាល់​សំរាប់​កុមារ​បាន​ស្នាក់នៅ​សិក្សា​រៀនសូត្រ​។​ក្នុងនោះ​តាម​គំរោង​រួមមាន លោក ជា សុជាតិ​និង លោក ម៉ានីល គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨ លោក កាំ​ង សំណាង និង​លោក លន់ សាវ​រី គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០១៩ លោក ស៊ុន សាន និង​លោក វ៉ាន់ កុសល គ្រោង​ចេញដំណើរ​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​ខាងមុខនេះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu