សៀមរាប ៖ មានការភ្ញាក់ផ្អើលមួយដោយបុរសជនជាតិកូរ៉េម្នាក់បានដេកស្លាប់នៅក្នុងវីឡា វឌ្ឍនៈតារាអង្គរ ហើយសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារដាច់សរសៃឈាមហូរចូលក្នុងក្រពះ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង វេលាម៉ោងប្រមាណជា ៤ទៀបភ្លឺថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចបន្ទប់Penthouse១ វីឡា វឌ្ឍនៈតារាអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ LEE DONGKEUN ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM០១៣៤១៩៩៩ មុខរបរ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ SK ស្នាក់នៅទីតាំងខាងលើ។
ប្រភពបន្តថា ផ្អែកតាមការ ស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយដាច់សរសៃឈាមហូរចូលក្នុងក្រពះ។ សាកសពត្រូវបានប្រគល់ឲ្យឈ្មោះ YU YOONJONG ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM២៦១៥៥៦៩៤ ត្រូវជាប្រពន្ធជនរងគ្រោះយកទៅរៀបចំធ្វើបុណ្យនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបតាមសំណូមពររបស់ស្ថានទូត៕
Source: Kampuchea Thmey Daily
0 Comments