Ad Code

ក្រុម​អគ្គីសនី​កម្ពុជា ដាក់​ផែនការ​ក្រោយ​ថ្មី ធ្វើ​មិន​បាន​ល្អ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨​នេះ



ក្រុម​អគ្គីសនី​កម្ពុជា បាន​បង្ហាញ​ក្នុង​ការបន្ដ​ប្រើប្រាស់​ធនធាន​កីឡាករ​ក្នុងស្រុក សម្រាប់​ផែនការ​យុទ្ធសាស្ដ្រ​រយៈពេល​វែង​របស់​ខ្លួន បើ​ទោះបី​ជា​រដូវ​កាល​នេះ ក្រុម​ដែល​មាន​ស្ថាប័នរដ្ឋ​នៅ​ពីក្រោយ​ខ្នង​នេះ​បាន​អស់​ឱកាស​ដណ្ដើម​ចំណាត់ថ្នាក់​ល្អ​ទាំង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា​ក៏ដោយ​។

ដោយ​ឃើញ​ស្ថានភាព​បែបនេះ​ក្លិប​បាន​ដាក់​គម្រោង​បង្កើន​ការអភិវឌ្ឍន៍​ផ្នែក​យុវជន​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ ដើម្បី​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ទៀត​ផង​។ លោក ប្រាក់ វុទ្ធី ធ្លាប់​គ្រូបង្វឹក​ក្រុម​អគ្គីសនី​កម្ពុជា បាន​លើកឡើង​ថា សម្រាប់​រដូវ​កាល​នេះ គឺ​ហួសពេល​ហើយ មិន​ថា​ពាន​សម្ដេច​តេ​ជោ ឬ​លី​គ​ទេ តែ​សំខាន់​ក្រុម​លោក​ត្រូវការ​ខំប្រឹង​បន្ដ ដើម្បី​រក្សាបាន​ឲ្យ​កៅអី​លី​គ​កំពូល​កម្ពុជា នា​ឆ្នាំ​២០១៩ ។



លោក​បាន​បន្ត​ថា ​ថ្នាក់ដឹកនាំ​អគ្គិសនី​កម្ពុជា នឹងមាន​ផែនការ​បន្ថែម​ទៀត តែ​លោក​ជឿជាក់ថា នឹង​មាន​ការ​នាំយក​កីឡាករ​បរទេស​មក​ពង្រឹង​ក្រុម​ឡើយ ពោល​គឺ​រក្សា​ជំហរ​ប្រើប្រាស់​កីឡាករ​ក្នុងស្រុក​ដដែល ពិសេស​គឺ​ការ​ពង្រឹង​ផ្នែក​យុវជន​តែម្ដង​។ លោកគ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែមថា «​ឥលូវ​នេះ​យើង​ងាក​មក​ចាប់អារម្មណ៍​យុទ្ធសាស្ដ្រ ៥​ឆ្នាំ​ទៅមុខ​របស់​យើង ដោយ​ផ្ដោត​លើ​ការអភិវឌ្ឍន៍​យុវជន បាន​ន័យ​ថា យើង​អភិវឌ្ឍន៍​ពី U17 ទៅ ដែល​ជា​ការអភិវឌ្ឍន៍​មួយ ឆ្ពោះទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២​។



យ៉ាងហោចណាស់​មើល​សិន​ក្រុម​យើង​បានតែ​ម្នាក់ សម្រាប់​ក្រុម​ជម្រើសជាតិ នា​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ វា​គឺជា​ជោគជ័យ​របស់​យើង​ដែរ​»​។

បច្ចុប្បន្ន​ក្លិប​មួយ​នេះ​បាន​ត្រៀម​រៀបចំ​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ម្ដុំ​ទួល​សង្កែ ក្នុង​រាជធានី​ភ្នំពេញ​។ ឆ្លងកាត់​ការប្រកួត​១៩​លើក​ក្នុងចំណោម​២២​លើក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​អគ្គីសនី​កម្ពុជា បាន​ប្រកួត​ឈ្នះ​តែ​២​លើក​ហើយ​ស្មើគ្នា​៣​លើក​និង​ចាញ់​១៤​លើក​មាន​៥​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ឈរ​លេខ​រៀង​ទី​១១ ពោលគឺ​នៅ​ពីលើ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ ដែល​មានតែ​៨​ពិន្ទុ​ក្នុង​ដៃ​។ កន្លងមក​ក្លិបមួយនេះ ធ្លាប់​បាន​ដាក់​គោល​ដៅ និងប្រជែង​យក​ពាន​នៅ​ឆ្នាំ២០២០​ ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu