ភ្នំពេញ ៖ ដោយការគិតគូរខ្ពស់ពីសុខទុករបស់កូនចៅពេញ ដែលមានធូរឈឺស្កាត់នោះនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងជាប្រធាន ស.ស.យ.កខណ្ឌដូនពេញ បានដឹកនាំសមាជិក សមាជិកា ស.ស.យ.កខណ្ឌនិងសង្កាត់រួមនិងមន្ត្រីរាជកាក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញចុះសួរសុខទុក្ខ កញ្ញា ភោក ស្រីឡែន សមាជិកាស.ស .យ .ក សង្កាត់បឹងរាំង ដែលកំពុងសម្រាក់ព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្ស៊ី។
ក្នុងពេលចុះសួរសុខទុកកូនចៅដែលកំពុងតែព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីនោះដែរលោកអភិបាលខណ្ឌដូនពេញក៏បានផ្តាំផ្ញើឲ្យកញ្ញាសម្រាកព្យាបាលឲ្យឆាប់បានជាសះស្បើយពីជំងឺនេះនិងបានចូលបម្រើការងារជូនសង្គមជាតិតទៅទៀត។
ក្នុងនោះលោកអភិបាល ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០.០០០ រៀល សម្រាប់ចំណាយផ្សេង។ មិនតែប៉ុណ្ណោះលោក អភិបាលខណ្ឌដូនពេញក៏បានឧបត្ថម្ភថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានសំរាកព្យាបាលជំងឺនៅក្នុងបន្ទប់ជាមួយគ្នាចំនួន០៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥០,០០០រៀល ផងដែរ)។ និងសូមឲ្យពួកគាត់ទាំងអស់គ្នានេះឆាប់ជាសះស្បើយឡើងវិញដើម្បីទៅប្រកបរបរចិញ្ចើមជីវិតគ្រួសារតទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments