Ad Code

ខណ្ឌ​ព្រែក​ព្នៅ នឹង​ក្លាយជា​ទីក្រុង​កោះ​ពេជ្រ​ទី​២​ក្នុង​រាជធានី​ភ្នំពេញ



ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា ជា​ប្រទេស​ស្ថិតក្នុង​សុខសន្តិភាព ឯកភាព​ទឹកដី ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ​រឹងមាំ ការ​ប្រកាន់​ខ្ជាប់​ឥត​ងាករេ​នូវ​គោលការណ៍​លទ្ធិ​ប្រជាធិបតី នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស នៅក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រាជរដ្ឋាភិបាល បាន​ធានា​ជាប់​ជាប្រចាំ​នូវ​ប្រក្រតីភាព​នៃ​ដំណើរ​ទៅមុខ​នៃ​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ រាជរដ្ឋាភិបាល​បាន​បន្ត​ជំរុញ​ការកែទម្រង់​ស្ថាប័ន​ឲ្យ​មាន​សន្ទុះ​ជាថ្មី មុត​ស្រួច និង​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក និង​គ្រប់​វិស័យ ក្នុង​គោលដៅ​បង្កើត និង​កែលម្អ​ការផ្តល់​គុណភាព​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

ទាំងនេះ​គឺជា​ថ្លែង​របស់លោក​ស៊ូ ស៊ី​វុត្ថា ប្រធាន​ភូមិបាល​ខណ្ឌ​ព្រែក​ព្នៅ ក្នុងការ​ធ្វើ​បទ​បង្ហាញ​ប្លង់គោល​ប្រើប្រាស់​ដី​ខណ្ឌ​ព្រែក​ព្នៅ​ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ដាក់ជូន​ក្រុមប្រឹក្សា​អនុម័ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​២ នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខណ្ឌ​ព្រែក​ព្នៅ​។​

លោក​បានលើកឡើង​ទៀតថា ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា ក្រោយ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា សំដៅ​ធានាថា ដែនដី​នៅ​ទូទាំងប្រទេស ត្រូវបាន​គ្រប់គ្រង ប្រើប្រាស់​ការពារ និង​អភិវឌ្ឍន៍ តាមរយៈ​ការធ្វើសមាហរណកម្ម​នូវ​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ដែនដី និង​ការធ្វើ​ឲ្យ​រលូន​នូវ​វិធាន និង​ឧបករណ៍​ចាំបាច់​នានា​តាម​វិស័យ​ប្រកបដោយ​ភាពសុខដុមរមនា​នៅតាម​តំបន់​ភូមិសាស្ត្រ​និ​មួយៗ​។​

លោក​ស៊ូ ស៊ី​វុត្ថា បន្តថា ខណ្ឌ​ព្រែក​ព្នៅ​ត្រូវ​បានកំណត់​ជា​តំបន់​កំពុង​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងចំណោម​ជាយក្រុង​ផ្សេងទៀត ដូចជា ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វា ខណ្ឌ​ពោធិ​សែន​ជ័យ​។​ល​។ និង​ជា​មជ្ឈមណ្ឌល​វប្ប​ធ​ម៌ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម ដែលមាន​ការអភិវឌ្ឍ​ប្រកបដោយ​សក្តានុពល​ប្រកួតប្រជែង និង​និរន្ត​ភាព​លើ​គ្រប់​វិស័យ​។​

លោក​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​សក្តានុពល​ជាច្រើន​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មិនយូរ​ប៉ុន្មាន​ខណ្ឌ​ព្រែក​ព្នៅ​នឹង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​នឹង​ក្លាយជា​ទីក្រុង​កោះ​ពេជ្រ​ទី​២​ក្នុង​រាជធានី​ភ្នំពេញ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu