Ad Code

រតនៈ ពិសី ចំអក​ឲ្យ​លោក ថៃ នរៈ​សន្យា និង​ទាមទារ​រក​យុត្តិធម៌​ក្រោយ​រង​ការព្រមាន



ភ្នំពេញ ៖ បែរជា​មិន​ញញើត​ឬ​ខ្លាចរអា​ចំពោះ​ការចេញលិខិត​ព្រមាន​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ដែល​ចុះហត្ថលេខា​ដោយ​លោក ថៃ នរៈ​សន្យា រដ្ឋលេខាធិការ​ក្រសួង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ តារាចម្រៀង​ស្រី​សម្បូរ​សាច់​ដើមទ្រូង​កញ្ញា រតនៈ ពិសី ថ្មីៗ​នេះ ​ស្រាប់តែ​បញ្ចេញ​ប្រតិកម្ម​ហាក់​មាន​ចេតនា​សើចចំអក ​និង​ស្រែក​ទាមទារ​រក​យុត្តិធម៌​ឡើងវិញ។

ចំពោះ​ការ​ចេញ​មុខ​ប្រតិកម្ម​បញ្ចេញ​សារ​ហាក់​មានបំណង​ផ្លែផ្កា​ និង​ចំអក​ឲ្យ​លោក ថៃ នរៈ​សន្យា រដ្ឋលេខាធិការ​ក្រសួង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​កញ្ញា រតនៈ ពិសី ខាងលើនេះ ​បន្ទាប់ពី​មានការ​ចុះផ្សាយ​និង​បែកធ្លាយ​នូវ​រូបភាព​សិច​ស៊ី​របស់​នារី​រូប​ស្រស់​ម្នាក់​មានឈ្មោះ​ថៃ​នារី​សុជាតា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ត្រូវជា​កូនស្រី​បង្កើត​លោក ថៃ រនៈ​សន្យា ខណៈ​នាង​ចាត់ទុកថា​ចេញ​លិខិត​ព្រមាន​គេ ​តែ​កូន​វិញ​សិច​ស៊ី​មិន​ចាញ់​ខ្លួន​ប៉ុន្មាន​ឡើយ។

តារាចម្រៀង​កញ្ញា រតនៈ ពិសី បាន​លើក​ឡើង​រិះគន់​សំដៅ​លោក​ ថៃ នរៈ​សន្យា បែបនេះ ​ថា ស្ដោះ​លើ​ទ្រូង​ឯង​កំហុស​អ្នកណា ... មិនតូច​ចិត្ត​ទេ ...។ តែ​សូម​បងប្អូន​ពិចារណា​តាម​ការគួរ​... ព័ត៌មាន​ផ្ដេសផ្ដាស ចុះ​បាន​បន្តិច​លុបចោល។ ចុះ ចុះ រឿង​ពិត​ផង កុំ​កាត់ត អញ្ចឹង​សុំ​ម្នាក់​មួយ​ម៉ាត់ ម៉ោ​រក​យុត្តិធម៌​ឲ្យ​កូនស្រី​គាត់​ផង។

ផ្អែក​តាម​ការ​បញ្ចេញ​សារ​របស់​តារា​ស្រី​កញ្ញា រតនៈ ពិសី ដោយមាន​ភ្ជាប់​មក​ជា​មួយ​រូបភាព​ផង​នោះ​ត្រូវ​បាន​ទស្សនិកជន​ជាច្រើន​យល់​ឃើញ​ថា​ នាង​ធ្វើ​នេះ​គឺ​ក្នុង​ន័យ​ចង់​រិះគន់​វាយបក​ទៅកាន់​លោក ថៃ នរៈ​សន្យា ដែល​កន្លងមក​ធ្លាប់ ​បាន​ចេញ​លិខិត​ព្រមាន​តារា​ប្រុស​-​ស្រី​ចំនួន​៤​រូប​ ដោយ​ក្នុង​នោះ​ក៏​មាន​នាង​ម្នាក់​ផង​ដែរ​ ស្ថិត​លើ​បញ្ជីខ្មៅ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

លោក​ ថៃ នរៈ​សន្យា រដ្ឋលេខាធិការ​ក្រសួង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​ មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ចំពោះ​សារ​ចំអក​ពី​សំណាក់​កញ្ញា រតនៈ ពិសី នៅឡើយ​ទេ។ ដូច្នេះ​មាន​មហាជន​ជាច្រើន​កំពុង​រង់ចាំ​ការ​បញ្ជាក់​លើ​ករណីនេះ​ថា​ តើ​រូបភាព​បែកធ្លាយ​បង្ហាញ​ពី​នារី​ស្រស់​ស្អាត​ស្លៀកពាក់​សិច​ស៊ី​នោះ​ជា​កូនស្រី​របស់​លោក​ ឬ​ជា​ចេតនា​កាត់ត​រូបភាព​ពី​សំណាក់​ជនអនាមិក​ក្នុង​ន័យ​វាយប្រហារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu