Ad Code

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ស្នើ​ឲ្យ​មានការ​ទិតៀន​ទៅលើ​មន្ត្រី​អសកម្ម​មួយចំនួន​ដោយ​ចំហ



ភ្នំពេញ ​៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ការអនុវត្ត​ការងារ ហើយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ ត្រូវ​តែ​មាន​តួនាទី​ទិតៀន​ដោយ​ចំហ​ទៅលើ​មន្ត្រី​ណា​ដែល​មាន​ភាព​អសកម្ម​ក្នុង​ការងារ​ដើម្បី​ពង្រឹង​តួនាទី​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​មន្ត្រី​អសកម្ម​ទាំងនោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង​។



លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ទទួលស្គាល់​ថា សមាជិក​ក្រុមប្រឹក្សា​មាន​សិទ្ធ​ក្នុង​ការ​ទិតៀន​កែលំអ​រលើ​មន្ត្រី​ណា​ដែល​អសកម្ម​ការងារ​។ តែ​ការ​ទិតៀន​នោះ ​ត្រូវធ្វើ​ក្នុង​កំរិត​អង្គប្រជុំ​ចង្អៀត​។



លោក​ប្រធាន​ក្រុមប្រឹក្សា​បាន​ថ្លែង​ទៀត​ថា កន្លងមក​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ធ្វើ​ការងារ​ជាមួយ ឬ​ជាមួយ​ប្រជាពលរដ្ឋ​របស់​មន្ត្រី​ខ្លះ​នៅ​មាន​កំរិត ដូច្នេះ​សុំ​ឲ្យ​មានការ​ប្តូរ​ឥរិយាបថ​នេះ​ចេញ។



អង្គប្រជុំ​ការ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុវត្ត​ប្លង់​មេ​ចរាចរ​ក្នុង​ទីក្រុង​ដែលមាន​ការសិក្សា​រួច​មក​ហើយ គឺ​ត្រូវ​អនុវត្ត​ជាក់ស្តែង​កុំ​ឲ្យ​មានតែ​នៅលើ​ក្រដាស​។



ជា​មួយ​គ្នា​នេះ​ លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក៏បាន​ស្នើ​ដាក់​ក្នុង​របៀបវារៈ​ប្រជុំ​ក្រុមប្រឹក្សា​លើក​ក្រោយ​ដោយ​ដាក់​គោលនយោបាយ​គណនេយ្យ​ភាព​សង្គម ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​បាន​ជ្រាប​ពី​តម្លាភាព និង​គណនេយ្យភាព និង​ប្រកបដោយ​ការទទួល​ខុសត្រូវ​។

ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​នា​ព្រឹក​ថ្ងៃទី​៦ ​កញ្ញា​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu