ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចដេញប្រផាប់ប្រភីងជាមួយជនរងគ្រោះចាប់បានភ្លាមៗបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកអាយហ្វូនស៊ីចផ្លឹសពីជនរងគ្រោះបានសម្រេច។
ករណីភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់នៅចំណុចផ្លូវ១៨០០ក្រុមទី៤ភូមិទួលពពែសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៨នៅចំណុចផ្លូវ1800ក្រុមទី៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី2 មានជនសង្ស័យ២នាក់បានជិះម៉ូតូC125ធ្វើសកម្មភាពឆក់ទូរស័ព្ទបន្ទាប់មកជនរងគ្រោះបានស្រែកឲ្យជួយក៏បានជួបនិងកំលាំងល្បាតខណ្ឌ+ប៉ុស្តិ៍ដែលកំពុងធ្វើការល្បាតលើផ្លូវបានជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន២នាក់នៅចំនុចក្រោយគ្រាសសាំងតូតាល់ផ្លូវ៥៩៨ក្រុមទី២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ជនសង្ស័យទី១ឈ្មោះហ៊ីម សុះ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចំការឱឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរគ្មាន(គ្មានសារធាតុញៀន)។
ជនសង្ស័យទី២ឈ្មោះចាន់ រក្សាហៅអាម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ៨៧ ផ្លូវលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ (គ្មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះឡូញ មធូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងសាំងតេលាស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិខ១ សង្កាត់ច្រាំងចំរេះទី២(ដួលរងរបួសជើងស្តាំសំរាកនៅពេទ្យពន្លឺរស្មី)។
សម្ភារៈដកហូតរួមមានម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភព 1GC-6091លេខម៉ាស៊ីនC125ME 9863490 ជារបស់ជនសង្ស័យទូរស័ព្ទរបស់ជនសង្ស័យ១ម៉ាកNix ពណ៌មាសលេខ0969971958ទូរស័ព្ទរបស់ជនរងគ្រោះ១គ្រឿងម៉ាកអាយហ្វូនភ្លើស ពណ៌ទឹកប្រាក់ បានត្រូវប្រគល់ជូនរងគ្រោះវិញ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋានបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments