Ad Code

កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​២៩​ខែកញ្ញា​ដល់​ថ្ងៃទី​៧ ខែ​តុលា​ឆ្នាំ២០១៨



​ភ្នំពេញ​ ៖​ នៅ​ក្របខណ្ឌ ទូទាំង ប្រទេស ចាប់ពី​ថ្ងៃទី​២៩​ខែកញ្ញា​ដល់​ថ្ងៃទី​៧ តុលា​២០១៨​កម្ពុជា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន។​ ជាមួយគ្នានេះ​ក្រសួង ក៏បាន ធ្វើការ អំពាវនាវ ដល់ ប្រជាពលរដ្ឋ តំបន់​ទំនាប​កណ្តាល​និង​តំបន់​ខ្ពង់រាប​ប្រុងប្រយ័ត្ន​ខ្ពស់ អាច​មាន​ជំនន់​ទឹក ភ្លៀង។



យោង​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួងធនធាន​ទឹក កាលពី​ថ្ងៃទី ២៨​កញ្ញា ឆ្នាំ២០១៨ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣០​ ខែកញ្ញា​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ហើយ​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៧​តុលា​ឆ្នាំ​២០១៨ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។



​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​ ការ​ព្យាករណ៍​ខាងលើ​នេះ​ គឺ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ស្ថានភាព​អាកាសធាតុ​ឃើញថា​ ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​



ផ្តើម​ចេញ​ពី​ការ​ព្យាករណ៍​នេះ​ ក្រសួង​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​ដែល​រស់​នៅ​តាម​តំបន់​ទំនាប​កណ្តាល​និង​តំបន់​ខ្ពង់រាប​ទាំងអស់​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះ​វា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ដែល​អាច​បង្ក​ទៅជា​ជំនន់​ទឹកភ្លៀង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu