Ad Code

បុរស​ម្នាក់​ចូល​លួច​កាបូប​លុយ​គេ​ នៅ​បន្ទប់​ជួល​ជាប់​គ្នា ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ភ្លាមៗ



ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាជន​រស់នៅ​បន្ទប់​ជួល​ជាប់​គ្នា​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​ដោយសារតែ​គាត់​បាន​លួច​យក​កាបូប​លុយ​គេ​ជាក់ស្តែង​កាលពី​ម៉ោង​៥​កន្លះ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​ពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ឈ្មោះ ពេជ្រ ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​គ្មាន​មុខរបរ​ច្បាស់លាស់​ស្នាក់នៅ​បន្ទប់​ជួល​ចំណុច​ផ្ទះកើតហេតុ​ខាងលើ​ជា​ជនជាប់ចោទ​ពីបទ​លួច​ទ្រព្យសម្បត្តិ​គេ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅពេលនេះ. ឈ្មោះ សាត សំរស់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ​ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ជាប់​បន្ទប់​ជនជាប់ចោទ​ដែរ ជា​ជន​ដើមចោទ​និង​ជា​ជនរងគ្រោះ​ក្នុងករណីនេះ​។

ប៉ូលិស​បាន​និយាយ​ថា តាមរយៈ​ចម្លើយ​ពី​ជន​ភាគី​ទាំងពីរ​នាក់​(​ដើមចោទ​និង​ចុង​ចោទ​) បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ជនជាប់ចោទ​ឈ្មោះ​ពេជ្រ ធី បាន​ធ្វើ​សកម្មភាព​ចូលក្នុង​បន្ទប់​ជនរងគ្រោះ​ឈ្មោះ​សាត សំរស់ លួច​យក​កាបូប​លុយ​រួច​ត្រឡប់​ចូលក្នុង​បន្ទប់​របស់ខ្លួន​វិញ​ដែល​នៅជាប់​គ្នា​។​មួយស្របក់​ក្រោយមក​ជន​រងគ្រោះ​បាន​ដឹង​ថា បាត់​កាបូប​លុយ ដោយ​សង្ស័យ​ឈ្មោះ ពេជ្រ ធី ជា​អ្នក​លួច​ក្រុម​គ្រួសារ​ជនរងគ្រោះ ក៏បាន​មក​ប្តឹង​ឈ្មោះ ឈុន ម៉ុង ជា​ម្ចាស់​ផ្ទះ​ជួល​ឲ្យ​ជួយ​ដោះស្រាយ​ឆែកឆេរ​បន្ទប់​ជនសង្ស័យ​ខាងលើ​។

នៅ​ខណៈ​ដែល​ម្ចាស់​ផ្ទះ​ជួល​ដើរ​សំដៅ​មក​បន្ទប់​ស្នាក់នៅ​របស់​ពេជ្រ ធី ពេលនោះ​ពេជ្រ ធី បាន​រត់​គេច​ខ្លួន​តែ​ជនរងគ្រោះ​ក៏​ចាប់បាន​សួរនាំ គាត់​ក៏បាន​សារភាពថា ​គាត់​ពិតជា​បាន​លួច​យក​កាបូប​លុយ​នោះ​មែន​ដោយ​យក​មក​ប្រគល់​ឲ្យ​វិញ​ ប៉ុន្តែ​ម្ចាស់​កាបូប​លុយ​មិន​ព្រម​បញ្ចប់រឿង​ទេ បាន​នាំ​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​ជនរងគ្រោះ​ជា​អ្នកដាក់ពាក្យ​បណ្តឹង​ចោទ​។​

ប៉ូលិស​បាន​បញ្ជាក់​ថា នៅក្នុង​កាបូប​នោះ​មាន​លុយ​អាមេរិក​ចំនួន​១៧០​ដុល្លារ​​និង​លុយ​ខ្មែរ​ចំនួន​៥០​ម៉ឺន​រៀល ទូរស័ព្ទ​ម៉ាក​សាំ​សុង​១​គ្រឿង និង​ខ្សែក​១​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំ​ញៀន​នៅក្នុង​ខ្លួន​ដោយសារតែ​សេព​ថ្នាំញៀន​មានទោស​១​ករណី​ទៀត​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu