ភ្នំពេញ ៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ 2018 នេះ បានរៀបចំកម្មវិធី LG VIP Night 2018 នៅសណ្ឋាគារសុខាភ្នំពេញដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល LG និង អតិថិជនដៃគូអាជីវកម្មនៅទូទាំងប្រទេសកម្ពុជាព្រមទាំងបង្ហាញនូវផលិតផលថ្មីៗប្រចាំឆ្នាំ 2018។
បច្ចេកវិទ្យាថ្មីៗ និងផលិតផលសំខាន់ៗដែល LG Electronices បានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនោះមានដូចជា LG ThinQ , LG Inverter ទូរទស្សន៍ OLED និងSuper UHD និងផលិតផលជាច្រើន រួមមានទូរទស្សន៍ន៏ LG OLED TV និង Super UHD TV ផងដែរ។
នៅក្នុងឱកាសនោះ លោក សុង សុខគីម ដែលជាអគ្គនាយកថ្មីរបស់ LG Electronics នៅក្នុងប្រទេសកម្ពុជាក៏បានមានប្រសាសន៍ថា “ យើងខ្ញុំពិតជាមានមោទនភាពណាស់ដែលបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនតំណាងចែកចាយរបស់យើង គឺក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ការលក់គ្រឿងអេឡិចត្រូនិករបស់ LG និងជាក្រុមហ៊ុនឈានមុខមួយ ក្នុងការធ្វើការចែកចាយ ផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូរបស់យើងពិតជាធ្វើអោយក្រុមហ៊ុនទាំងពីរ រីកលូតលាស់ទៅបានយ៉ាងឆាប់រហ័ស។ ”
ចំណែក លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) ក៏បានអោយដឹងផងដែរថា ក្នុងរយៈពេល 7 ឆ្នាំ កន្លងទៅនេះ ក្រុមហ៊ុន G Gear មិនគ្រាន់តែដើរតួជាអ្នកចែកចាយផលិតផល LG តែប៉ុណ្ណោះទេ តែយើងគឺជាដៃគូយុទ្ធសាស្ត្រតែមួយគក់ ដែលខិតខំប្រឹងប្រែងក្នុងការ ជួយពង្រឹង និង ពង្រីកទីផ្សារចែកចាយរបស់ផលិតផល LG នៅក្នុងប្រទេសកម្ពុជាពិសេសធ្វើឲ្យផលិតផល LGឆ្នាំនេះមានកំណើន នៃការលក់រហូតដល់៣ ដង ដែលធ្វើឲ្យខ្លួនឈរលំដាប់ទី១ក្នុងទីផ្សារប្រទេសកម្ពុជា។
លោកឧកញ៉ា សុខ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា ផលិតផលទូរទឹកកក ម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកគក់និងទូរទស្សន៍នៅតែឈរបានលំដាប់លេខរៀងទី១នៅលើពិភពលោកនិងនៅទីផ្សារកម្ពុជា។
លោកឧកញ៉ា បានបន្តថា ការកើនឡើងកំណើននៃការលក់គ្រឿងអេឡិចត្រូនិចរបស់ LG នេះដោយសារតែប្រជាពលរដ្ឋមានភាពជឿជាក់លើផលិតដែលមានគុណភាពខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យសំរាប់អតិថិជន។
លោកឧកញ៉ា បញ្ជាក់ទៀតថា ផលិតផលទាំងអស់នេះមានភាពសន្សំសំចៃថាមពលអគ្គិសនីចាប់ពីជាង៣៦ភាគរយរហូតដល់៧០ភាគរយនិងជួយកាត់បន្ថយការសាយភាយសារធាតុបំពុលនៅក្នុងបរិស្ថានថែមទៀតផង។
លោកឧកញ៉ាបានបន្តទៀតថា«យើងហ៊ាននិយាយបានថាចំណែកទីផ្សាររបស់ផលិតផល LG បានកើនឡើងគួរអោយគក់សំគាល់មកដល់ពេលនេះ មួយផ្នែកធំ គឺកើតឡើងដោយសារការចូលរួមចំណែករបស់ក្រុមហ៊ុន G Gear ។ ដោយផ្អែកទៅលើយុទ្ធសាស្ត្រផែនការទីផ្សារ និងការគិតទុកជាមុនយ៉ាងម៉ត់ចត់របស់យើង យើងជឿជាក់ថាចំណែកទីផ្សាររបស់ផលិតផល LG នៅក្នុងប្រទេសកម្ពុជា និងបន្តកើនឡើងជាលំដាប់បន្តទៅទៀត»។
គួរបញ្ជាក់ថានៅក្នុងកម្មវិធីជប់លៀងដ៏អធិកអធមនោះ ក៏មានការចាប់រង្វាន់ ជូនដល់ដៃគូរអាជីវកម្ម លក់បន្ដទូទាំងប្រទេសរបស់ក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear ផងដែរ ដែលមានរង្វាន់់សរុបជាទឹកប្រាក់ 200 លានរៀល ដែលរង្វាន់ធំបំផុត គឺរថយន្ដ Mazda ចំនួនមួយគ្រឿង៕
Source: Kampuchea Thmey Daily
0 Comments