Ad Code

អ្នកឈ្នះ​រង្វាន់​ទាំង ៤៦ នាក់ ទៅ​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​ក្រុម Manchester City ពី​ស្រា​បៀរ​កម្ពុជា​បាន​ទៅដល់​ចក្រភព​អង់គ្លេស​ហើយ



ភ្នំពេញ ៖ ស្នាមញញឹម និង សម្លេង​សើចក្អាក​ក្អើ​យ​កាលពី​យប់មិញ​នៅ​អាកាស​យានដ្ឋាន​ពោធិ៍ចិន​តុង​មុន​ពេល​ចេញដំណើរ រួម​ជាមួយ​សំលៀកបំពាក់​អាវ​ពណ៌​ក្រហម​មាន​ស្លាក​សញ្ញា​ឡូ​ហ្គូ​ស្រា​បៀ​កម្ពុជា និង ក្រុមបាល់ទាត់ Manchester City នៅ​លើ​ខ្លួន​អ្នកឈ្នះ​រង្វាន់​ទាំង ៤៦​នាក់ ពិតជា​ឆ្លុះ​បង្ហាញ​នូវ​អារម្មណ៍​ដ៏​រំភើប​រីករាយ​ក្រៃលែង​ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ដែល​នឹង​កើតឡើង​ក្នុង​ការ​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​ក្រុម Manchester City នៅក្នុង​រដូវ​កាល English Premiere League 2018-2019 ក្នុង​ចក្រភព​អង់គ្លេស ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​មែន​។

លោក ស៊ុន សម្បត្តិ អតិថិជន​ម្នាក់​ក្នុង​ចំណោម​ទាំង ៤៦ នាក់​ខាងលើ​បាន​ប្រាប់​ពី​អារម្មណ៍​របស់គាត់​ថា “​ខ្ញុំ​ជា​អ្នក​ចូលចិត្ត​ទស្សនា​ការប្រកួត​បាល់ទាត់ ខ្ញុំ​តាមដាន​មើល​ការប្រកួត​របស់ English Premiere League ជារឿយៗ ប៉ុន្តែ​មិនដែល​គិត​ទាល់តែសោះ​ថា​ខ្ញុំ​នឹង​បាន​ទៅ​អង្គុយ​មើល​ផ្ទាល់​ដូចដែល​អ្វី​កំពុងតែ​នឹង​កើតឡើង​នោះ​ទេ​។ ខ្ញុំ​តែងតែ​ផឹកស្រា​បៀរ​កម្ពុជា​រាល់ពេល​ជួបជុំគ្នា​នៅ​ចុង​សប្តាហ៍ ឬក៏​បន្ទាប់​ចេញពី​ធ្វើការ ហើយ​ថ្ងៃ​មួយ​ខែ​មុន​ហ្នឹង​ស្រាប់តែ​គាល់​កំប៉ុង​ឃើញ​រូប​យន្តហោះ​លើ​ក្រវិល​កំប៉ុង​ហើយក៏​សួរ​ពួកម៉ាក​ខ្ញុំ​ទៅ ពួកគេ​និយាយ​បែប​លេងសើច​ថា ខ្ញុំ​ឈ្នះ​បាន​យន្តហោះ​មួយ ខ្ញុំ​ក៏​សើច​សប្បាយ​ធម្មតា ហើយក៏​តេ​ទៅ​លេខ​ទូរស័ព្ទ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ទើប​ដឹងថា​វា​ជា​រង្វាន់​ឈ្នះ​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​ក្រុម Manchester City ខ្ញុំ​សប្បាយចិត្ត​មែនទែន​តាំងពី​ថ្ងៃ​ដឹង​ហ្នឹង​មក​រហូតដល់​ឥឡូវនេះ​។ វា​ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់​។​”



លោក ភី​ត​ធើ លាង​(Peter Leang) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ក៏បាន​មានប្រសាសន៍​ផងដែរ​ថា “​ខ្ញុំ​ពិតជា​មាន​មោ​ទ​ភាព និង សប្បាយរីករាយ​ណាស់​ដែល​ផលិតផល​កូន​ខ្មែរ​គឺ ស្រា​បៀរ​កម្ពុជា បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាជន​កម្ពុជា ហើយពី​ស្រា​បៀរ​កម្ពុជា​ទៀតសោត​បាន​ផ្តល់​ឲ្យ​អ្នក​ពិសា​មិន​ត្រឹមតែ​ផលិតផល​ដែល​មាន​គុណភាព​ល្អ តែ​ថែមទាំង​ឱកាស​ឈ្នះ​នូវ​រង្វាន់​ជាច្រើន​រាប់​ចាប់ពី​ទឹកប្រាក់ ១០០០ ដុល្លារ រហូតដល់ ១០០០០ ដុល្លារ ដែល​អាច​នឹង​រួមចំណែក​ជួយ​ដល់​ជីវភាព​ខ្លះ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំងនេះ និង រង្វាន់​ទៅ​ទស្សនា​ផ្ទាល់​ការប្រកួត​បាល់ទាត់​ក្រុម Manchester City ក្នុង​ព្រឹត្តិការណ៍ English Premiere League ដែល​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​ដ៏​ពេញនិយម​ទាំង​នៅ​ចក្រភព​អង់គ្លេស និង អាស៊ី រួមជាមួយ​នឹង​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង London ផងដែរ​។ ហើយ​មូល​ហេតុ​ដែល​យើង​ជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ជា​រង្វាន់​សម្រាប់​អ្នក​ពិសា​ស្រា​បៀរ​កម្ពុជា ពីព្រោះ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជិ​ស បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមបាល់ទាត់ Manchester City ដែល​ជា​ក្រុមបាល់ទាត់​អង់គ្លេស​ឈ្នះ​ពាន​ជើងឯក​រដូវ​កាល ២០១៧-២០១៨ កន្លងទៅ​។ ហើយ​រង្វាន់​ដំណើរ​កម្សាន្ត​នេះ នៅសល់​នៅក្នុង​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា​ប្រមាណ​ជាង ៤០ រង្វាន់​ទៀត​ដែល​មិនទាន់​រក​ឃើញ​អ្នកឈ្នះ​នៅឡើយ​សម្រាប់​រដូវ​កាល​ទី ១ នេះ​។

សូម​បញ្ជាក់​ថា ​គូប្រកួត​ដែល​អ្នកឈ្នះ​រង្វាន់​ខាងលើ​នឹង​ទស្សនា​ផ្ទាល់​គឺ​រវាង​ក្រុម Manchester City ទល់នឹង ក្រុម Brighton នៅក្នុង​សប្តាហ៍​នេះ​នៅ​ពហុ​កីឡដ្ឋាន​អេ​ទី​ហាត (Etihad Stadium) នៃ​ទីក្រុង​មែន​ចេ​ស្ទើ ថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០១៨ រាត្រី​ម៉ោង ៩ ល្ងាច ខាងមុខនេះ ហើយ​ពួកគេ​នឹងមិន​ចាំបាច់​ចំណាយ​ប្រាក់ ​សូម្បី​តែមួយ​កាក់​មួយ​សេន​ទៅលើ​ដំណើរ​កម្សាន្ត​ខាងលើ​នោះឡើយ​។

ហើយ​នេះ​ជា​លើក​ទី ២ ហើយ​ដែល​ស្រា​បៀរ​កម្ពុជា​បាន​ដឹកនាំ​អតិថិជន​របស់ខ្លួន​ទៅ​ទស្សនា​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ការប្រកួត​បាល់ទាត់​ដ៏​ពេញនិយម​នេះ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​កូន​ខ្មែរ ១០០% ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន ជីប ម៉ុង ដោយ​ផលិត​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu