ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាឲ្យមានការស៊ើបអង្កេតថ្មីរបស់ FBI ចូលទៅក្នុងការចោទប្រកាន់រំលោភផ្លូវភេទប្រឆាំងនឹងអ្នកដែលគាត់តែងតាំងជាចៅក្រមតុលាការកំពូលកាលពីថ្ងៃសុក្រ ខណៈពេលដែលព្រឹទ្ធសភាបានពន្យារពេលការបោះឆ្នោតមួយលើការតែងតាំងរបស់លោក Brett Kavanaugh ដើម្បីបើកផ្លូវសម្រាប់ការស៊ើបអង្កេត។
បន្ទាប់ពីសវនាការរយៈពេលមួយថ្ងៃដ៏តានតឹងដែលសាស្ត្រាចារ្យសាកលវិទ្យាល័យមួយរូបបានចោទប្រកាន់លោក Kavanaugh ពីការចាប់ផ្តួលនាងនិងវាយដំនាងនៅឯពិធីជប់លៀងមួយក្នុងឆ្នាំ១៩៨០, គណៈកម្មាធិការតុលាការព្រឹទ្ធសភាកាលពីថ្ងៃសុក្របានអនុម័តការតែងតាំងរបស់គាត់នៅក្នុងការបោះឆ្នោតបឋមមួយ។
ប៉ុន្តែប្រធានគណៈកម្មាធិការនេះគឺលោក Chuck Grassley បានរងសម្ពាធដ៏ខ្លាំងក្លាពីខាងក្នុងនិងខាងក្រៅសភាហើយបានប្រកាសថា លោកបានស្នើសុំលោក Trump បញ្ជាឲ្យមានការត្រួតពិនិត្យថ្មីដែលត្រូវតែបញ្ចប់មិនលើសពីមួយសប្តាហ៍ទៀតចាប់ពីថ្ងៃនេះទៅ។
លោក Trump ដែលបានរិះគន់ម្តងហើយម្តងទៀតទៅលើគណបក្សប្រជាធិបតេយ្យថាបានជំទាស់ដល់លោក Kavanaugh នោះគឺបានយល់ព្រមចំពោះសំណើនេះ។
លោកប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានបញ្ជាឲ្យ FBI ធ្វើការស៊ើបអង្កេតបន្ថែមដើម្បីធ្វើបច្ចុប្បន្នភាពពាក្យបណ្តឹងលើលោក Kavanaugh ។ ដូចដែលព្រឹទ្ធសភាបានស្នើសុំដែរ ការធ្វើបច្ចុប្បន្នភាពនេះត្រូវបានកំណត់វិសាលភាពហើយត្រូវតែបញ្ចប់ក្នុងរយៈពេលតិចជាងមួយសប្តាហ៍”។
ក្រោយមកលោកបានបង្ហោះ Twitter គាំទ្រលោក Kavanaugh ដោយនិយាយថា “ទើបតែចាប់ផ្តើមទេនៅយប់នេះ ការស៊ើបអង្កេត FBI ទី៧របស់យើងលើចៅក្រម Brett Kavanaugh ។ ថ្ងៃណាមួយគាត់នឹងត្រូវបានគេទទួលស្គាល់ជាយុត្តិធម៌ដ៏អស្ចារ្យនៃតុលាការកំពូលរបស់សហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា ឥឡូវនេះមានស្ត្រីយ៉ាងតិច៣នាក់បានចោទប្រកាន់ចៅក្រមអភិរក្សអាយុ៥៣ឆ្នាំរូបនេះពីបទប្រព្រឹត្ដខុសឆ្គងខាងផ្លូវភេទខណៈពេលស្រវឹងកាលនៅរៀនវិទ្យាល័យនិងក្រោយមកទៀតជានិស្សិតសាកលវិទ្យាល័យ៕ AFP
Source: Kampuchea Thmey Daily
0 Comments