Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz សប្ដាហ៍​ទី​២​ ៖​ រឿង សា​រ័ត្ន ជួប Kao Ah ឯ ជឹម ចិ​ត្រា ជួប Pheach Aroun



ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV នា​រសៀល​ថ្ងៃអាទិត្យ​ទី​៣០ ខែ​​កញ្ញា​ ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​សប្ដាហ៍​ទី​២ ជុំ​ទី​១ រវាង​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ Kao Ah ហើយ​អ្នក​ប្រដាល់​កម្ពុជា​ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង អ្នក​ប្រដាល់​ថៃ Pheach Aroun។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​១​នេះ រវាង​រឿង សា​រ័ត្ន និង​Kao Ah នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ Kao Ah គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ​ប៉ុណ្ណោះ។

រឿង សា​រ័ត្ន និង Kao Ah នេះ គេ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ទេ ហើយ​មាឌ ក៏​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​គេ​ចាញ់​កម្ពស់​ថៃ ដោយ​គេ​មាន​កម្ពស់​១,៦៥​ម៉ែត្រ ខ​ណៈ​ Kao Ah គេ​១,៧០ ម៉ែត្រ។​

Kao Ah គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦២​លើក ឈ្នះ​៥៣​លើក និង ចាញ់​០៩ លើក​មិនដែល​ស្មើ ។​ចំណែក រឿង សា​រ័ត្ន គេ​មាន​កំណត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៥៩​លើក ចាញ់​១៦ លើក និង​ស្មើ​០៤​លើក។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ ចំពោះ​ការជួបគ្នា​រវាង ជឹម ចិ​ត្រា និង Pheach Aroun វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះទេ។ ត្បិត​ថា អ្នក​ប្រដាល់ Pheach Aroun ល្អ​និង​ខ្លាំង​ជាង​ជឹម ចិ​ត្រា បើតាម​ការកត់សម្គាល់​ការប្រកួត​របស់​ពួកគេ​កាលពីពេល​កន្លងមក​នោះ។

ជឹម ចិ​ត្រា ជា​ជើងឯក​រង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៥​គីឡូក្រាម ។​ទោះបី​គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្តី តែ​ចិ​ត្រា​គេ​មាន​ស្នៀត​ប្រដាល់​ល្អ របៀប​វាយ​របស់គេ​ក៏​ល្អ​ដែរ ហើយ​ថែមទាំង​វាយ​មាន​ភាពរហ័សរហួន​ទៀតផង តែ​កម្លាំង​ទឹកចិត្ត​របស់គេ​រាង​តូច​បន្តិច ។

ប៉ុន្តែ​យ៉ាងណា ជឹម ចិ​ត្រា ជួប Pheach Aroun នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជុំ​ទី​១​នេះ គេ​ប្រហែលជា​ពុំមាន​សំណាងល្អ​នោះទេ ព្រោះ Pheach Aroun ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់​និង​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់​ហើយ។

Pheach Aroun គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​៩០​លើក ឈ្នះ​៨០ លើក ចាញ់​១០​លើក មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​របៀប​វាយ​ល្អ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ ។ ដូច្នេះ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ តើ​ជឹម ចិ​ត្រា អាច​យកឈ្នះ Pheach Aroun បាន​ឬ​អត់​នោះ ?។​

ចំពោះ ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ឡើង​ជម្រះបញ្ជី​ជាមួយ​ចាន់ សំអាត អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​។​សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ ព្រោះថា​ជួបគ្នា​លើក​មុន ពួកគេ​ទាំងពីរ​ប្រកួត​ស្មើ​ពិន្ទុ​គា្ន។​

ម៉ន ព្រហ្ម​ម៉ាញ គេ​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ស្មើ​ពិន្ទុ​ជាមួយ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ។ ឯ ការប្រកួត​ចុងក្រោយ​របស់​ចាន់ សំអាត​វិញ គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​Phat Nam Noeung ដោយ​ពិន្ទុ។​

យឹ​ប ឌុ​ក អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​មិត្ត ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​រុក្ខ​គិរី​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។​ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក។ ចាំមើល រវាង​យឹ​ប ឌុ​ក និង មិត្ត ស៊ី​ណាត នេះ តើន​រណា​ឈ្នះ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu