Ad Code

ល្បួង​សង្សារ​អាយុ​១៥​ឆ្នាំទៅ​រួមភេទ​នៅក្នុង​បន្ទប់ទឹក ត្រូវ​ចាប់​បញ្ជូន​ឡើង​តុលាការ​



​ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​បទល្មើស ល្បួង​សង្សារ​អាយុ​១៥​ឆ្នាំទៅ​រួម​ភេទ​បានសម្រេច តែ​ត្រូវ​ម្ដាយ​ខាង​ស្រី​មក​ទាន់ ចាប់​ប្រគល់​ឲ្យ​ប៉ូលិស ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ វង្ស សំណាង ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ​មុខរបរ កម្មករ​លាង​រថយន្ត ស្នាក់នៅ​ចំណុច​កើតហេតុ​ខាងលើ។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​មានឈ្មោះ ឌ​.​ស​.​ន​.​ត អាយុ​១៥​ឆ្នាំ​ មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។​

ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ ដោយ​មិនទាន់​សម្រេច​បែប​ណា​ទេ រហូតមកដល់​រសៀល​ថ្ងៃ​ទី​២៧​វិច្ឆិកា​នេះ។​

ជនសង្ស័យ វង្ស សំណាង ត្រូវ​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​ ក្រោយពី​ល្បួង​សង្សារ​ទៅ​រួមភេទ​(​កូនស្រី​របស់​គាត់​) កាលពី​វេលា​ម៉ោង១៩និង​០០​នាទី ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​កា​រ៉ា​ស់​សាំង​តេ​លា ផ្លូវ​៣០​ម៉ែត្រ ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។​

តាម​ដំណើររឿង​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​ដើរ​ម្នាក់ឯង​ចូល​ក្នុង​បន្ទប់ទឹក ​ក្នុងកា​រ៉ា​ស់​សាំង​តេ​ឡា កើតហេតុ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​ទៅតាម​ក្រោយ ​រួច​បាន​បិទទ្វារ​ដាក់​គន្លឹះ​ ហើយក៏​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​បានសម្រេច រួច​ក៏​ក្មេង​ស្រី​រងគ្រោះ​ដើរ​ចេញ​មកវិញ ស្រាប់តែ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​មក​ទាន់ ​ក៏​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​តែម្ដង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu