Ad Code

ស្ត្រី​ម្នាក់​ ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​លង់ទឹក​ព្រែក​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​



​តាកែវ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​ជំងឺ​សរសៃប្រសាទ ​បាន​ល​ង់​ទឹក​ព្រែក​ស្លាប់​បាត់​បង់ជីវិត​ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ទាំង​ព្រឹក ​ខណៈ​មាន​អ្នក​ទៅ​ដង​ទឹក បាន​ប្រទះឃើញ​។​

​ហេតុការណ៍​ប្រទះឃើញ​សព​ស្ត្រី​លង់ទឹក​ស្លាប់​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​១៥​នាទី នៅ​ចំណុច​ព្រែក​ត្រពាំង​បី ស្ថិតក្នុង​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃក​ប្បាស ខេត្ត​តាកែវ​។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ ស៊ឹម វ៉ាត អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​។

សមត្ថកិច្ច​បន្តថា ក្រោយ​មាន​មនុស្ស​ឃើញ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​លង់ទឹក​ភ្លាម ​និង​បាន​រាយការណ៍​មក​កម្លាំង​ជំនាញ ក៏បាន​សហការ​ជាមួយ​គ្រូពេទ្យ​ចុះទៅពិនិត្យ​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រ​គល់​ឲ្យ​សាច់ញាតិយកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ក្រោយពី​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​រួចរាល់​៕

​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu