Ad Code

ត្រី​ប៉ា​សេ​អ៊ី និង​ត្រី​ប៉ា​វ៉ា​ មុខ​ពីរ​ ប្រភេទ​ត្រី​ទន្លេ​ ប្រចាំ​ខេត្ត​ស្ទឹងត្រែង​



ស្ទឹងត្រែង ​៖ ប្រភេទ​ត្រី​មាន​រសជាតិ​ឆ្ងាញ់​ដូច​បង្កង ​នៅក្នុង​ទន្លេ​ស្ទឹងត្រែង ​មាន​ត្រី​ប៉ាសេអ៊ី និង​ត្រី​ប៉ា​វ៉ា ​មុខ​ពីរ ​ដែល​ល្បីល្បាញ​ថា​ ជា​ត្រី​មានតម្លៃ​ថ្លៃ និង​ឆ្ងាញ់។
​ ​
ម្ចាស់​ដេប៉ូ​លក់​ត្រី​ទន្លេ​ស្ទឹងត្រែង​បាន​រៀបរាប់​តាមរយៈ​ទូរស័ព្ទ​ថា ត្រី​ទន្លេ​ខេត្តស្ទឹងត្រែង​មាន​ត្រី​ប៉ា​សេ​អ៊ី ដែលមាន​តម្លៃ​ថ្លៃ ហើយ​បច្ចុប្បន្ននេះ​ក៏មាន​ត្រី​ប៉ា​វ៉ា​មុខ​ពីរ ​ក៏មាន​តម្លៃ​ក្រោម​ត្រី​ប៉ា​សេ​អ៊ី បន្តិច​បន្តួច​ប៉ុណ្ណោះ។

ម្ចាស់​ដេប៉ូ​លក់​ត្រី​ទន្លេ​ស្ទឹងត្រែង​បន្តថា រដូវ​កាល ​នៃ​ត្រី​ទាំងពីរ​នេះ​ដែល​សម្បូរ គឺ​នៅក្នុង​ខែវិច្ឆិកា ដល់​ខែកុម្ភៈ។ តម្លៃ​ត្រី​ប៉ា​សេ​អ៊ី​ ដែលមាន​ទំហំ​តូច​ថ្លៃ​ជាង​១០​ម៉ឺន​រៀល ​ក្នុង​មួយ​គីឡូ និង​ប្រភេទ​ត្រី​ធំ​ថ្លៃ​ក្នុង​មួយ​គីឡូ ជាង​៤០​ម៉ឺន​រៀល។

ដោយឡែក​ ចំពោះ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​ មាន​តម្លៃ​ក្នុង​១​គីឡូ​ ជាង​១០​ម៉ឺន​រៀល។ ចំពោះ​ត្រី​ប៉ា​សេ​អ៊ី​ មាន​ទំហំ និង​ទម្ងន់​មិន​លើស​ពី​២​គីឡូ​នោះទេ​ តែបើ​ត្រី​ប៉ា​វ៉ា​មុខ​ពីរ​អាច​ធំ​មាន​ទម្ងន់​រហូតដល់​៦​គីឡូក្រាម​ឯណោះ។

ម្ចាស់​ដេប៉ូ​បន្តថា​ ក្នុង​១​ថ្ងៃ​ អាច​លក់​បានតែ​២ ឬ ៣​ត្រី​ប៉ុណ្ណោះ​ ព្រោះ​ជា​ត្រី​ប្រភេទ​ដែលមាន​តម្លៃ​ខ្ពស់​មាន​អ្នកទទួល​ទាន​តិច ដែល​មាន​លទ្ធភាព​ទិញ​ត្រី​នេះ​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu