Ad Code

យក​ប្តី​ចិន​ថា​ឲ្យ​វា​ស្រណុកចិត្ត​ ដឹងអី​នៅតែ​ពិបាក គ្រាន់តែ​បើកទ្វារ​មិនទាន់ ​ប្ដី​វ៉ៃ​ទ្រព្យ​ខ្ទេចខ្ទី​



ភ្នំពេញ ៖ ​មាន​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គ្រួសារ​មួយ បាន​កើត​ឡើង​ រវាង​ប្តី​ជា​ជន​ជាតិ​ចិន​ប្រពន្ធ​ខ្មែរ​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​៧​មករា ស្ថិតនៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត បង្ក​ដោយ​ឈ្មោះ ចង់ យ៉ុង​ហ៊ុយ អាយុ​៤៥​ឆ្នាំ ជា​ប្តី ជនជាតិ​ចិន​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​ ប្តី​អ្នកស្រី​បាន​វិល​មកពី​ខេត្ត​ព្រះសីហនុ ហើយ​បាន​គោះទ្វារ​ផ្ទះ ហៅ​អ្នកស្រី​ឲ្យ​បើក ខណៈ​ពេលនោះ ​អ្នកស្រី​ក៏​កំពុង​ដេក​លង់​លក់​ដែរ ទើប​មានការ​យឺតយ៉ាវ​ទៅ​បើកទ្វារ​ឲ្យ​លោក​ប្តី​បន្តិច ស្រាប់តែ​ត្រូវ​ប្តី​ខឹង​ស្ទុះ​វាយ​អ្នកស្រី​ជា​ប្រពន្ធ មិនតែប៉ុណ្ណោះ​ប្តី​ចិន​នោះ បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ខ្ទេចខ្ទី​អស់​មួយចំនួន​ទៀត។ នៅពេល​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់ និង​បាន​ឃាត់ខ្លួន​ប្តី​ចិន​នាំទៅ​ធ្វើការ​សាក​សួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu