Ad Code

ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​អបអរសាទរ ចំពោះ​កម្ពុជា ដែល​ថ្មីៗ​នេះ​បានធ្វើ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា



ភ្នំពេញ ៖ ​លោក ត្រឹ​ន កឹម​ទូ (Tran Kam Tu) លេខាធិការ​ម​ជ្ឈិម​បក្ស និង​ជា ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ម​ជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​អបអរសាទរ ចំពោះ​កម្ពុជា ដែល​ថ្មីៗ​នេះ​បានធ្វើ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដែល​ជា​ទិវា​ជា​ប្រវត្តិសាស្ត្រ​មួយ​នាំឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ។

នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែមករា​នេះ នៅ​វិមាន​រដ្ឋសភា ក្នុងឱកាស​ដែល​លោក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក​ម្ពុជា លោក ត្រឹ​ន កឹម​ទូ ក៏បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​វៀតណាម​ពីមួយថ្ងៃ ទៅមួយ ថ្ងៃ ដែល​កាន់តែ​មានការ​រីកចម្រើន​ជា​លំដាប់​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​មោទនភាព​ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​វៀតណាម ព្រមទាំង​បានចាត់ទុក​វត្តមាន​របស់លោក ត្រឹ​ន កឹម​ទូ និង​គណៈប្រតិភូ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ម​ឮជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នាពេលនេះ បានរួម ចំណែក​បន្ថែមទៀត ក្នុងការ​បន្ត​ពូនជ្រុំ​លើកកម្ពស់​ទំនាក់ ទំនង​មិត្តភាព សាមគ្គីភាព ជា​ប្រពៃណី និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ថែម​មួយកម្រិត​ទៀត។ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ការរៀបចំ​ទិវា​៧​មករា ខួប​ទី​៤០​កន្លង​ទៅ ដោយ​សម្តេច​បាន​ភ្ជាប់​ជាមួយ​ការដឹងគុណ​ចំពោះ​បក្ស​ក​ម្មុយ​និស្ត​ប្រជាជន និង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បានរួម​ចំណែក​ដ៏​ធំធេង ក្នុង​ការជួយ​រំដោះប្រជាជន កម្ពុជា រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤០​ឆ្នាំមុន គឺ ៧ មករា ១៩៧៩ ដោយ​ក្នុង​រយៈពេល ៤០​ឆ្នាំ​មកនេះ កម្ពុជា​បាន​ខិតខំ​យ៉ាង​លំបាក ក្នុងការ​ស្តារ​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​។

ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា​បាន​អបអរ សាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​បក្ស រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេចបាន ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឆ្ពោះទៅរក​វឌ្ឍនភាព​រុងរឿង​យ៉ាង​ឆាប់រហ័ស​។ សម្តេច​មានជំនឿថា ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​បក្ស​ក​ម្មុយ​និស្ត វៀតណាម​នឹង​បន្ត​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​កាន់ តែ​រុងរឿង​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu