Ad Code

ក្មេង​ប្រុស​ពីរ​នាក់ ​លង់ទឹក​ស្លាប់ ​ក្នុង​ស្រះ​តែមួយ​



​កណ្តាល ​៖ ​គួរឲ្យ​ក្ដុកក្ដួល​ក្នុង​ចិត្ត ខណៈ​ក្មេងប្រុស​ពីរនាក់ ​បាន​លង់ទឹក​ស្រះ​តែមួយ ពេល​ដែល​ឪពុក ម្តាយ​ទៅធ្វើ​ការ​អស់​។

​ហេតុការណ៍​នេះ ​បាន​កើត‌​ឡើង​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១១​និង​០០​នាទី ចំណុច​ស្រះ​ទឹក ស្ថិតនៅ​ក្នុង​ភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​០២​នាក់ ទី​០១​.ឈ្មោះ ម៉ុ​ល រក្សា ភេទ​ប្រុស​ អាយុ​០៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​) ឪពុក​ឈ្មោះ នង ស្រស់ អាយុ​២៩​ឆ្នាំ ​មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ម្តាយ​ឈ្មោះ ខុម សៀម អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​ទី​០២.​ឈ្មោះ មិ ធារ៉ា ភេទ​ប្រុស​ អាយុ​០៧​ឆ្នាំ​ជន​ជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​(​ស្លាប់​)។ ឪពុក​ឈ្មោះ មាស ធា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ ​មុខរបរ​កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ​-​កើតហេតុ​ខាងលើ។ ម្តាយ​ឈ្មោះ រ៉​ន ធី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ​-​កើតហេតុ​ខាងលើ។​

នគរបាល​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃខែ​ឆ្នាំ ​និង​វេលា​កើតហេតុ​ខាងលើ ឪពុកម្ដាយ ជន​រង​គ្រោះ​បានចេញ​ពី​ធ្វើការ​មក​ផ្ទះ​មិនឃើញ​កូន​ ក៏​នាំគ្នា​ដើរ​រក​តែ​រក​មិនឃើញ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​ដីឥដ្ឋ។

លុះដល់​ថ្ងៃទី​០៨ ខែ​មករា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី ឪពុកម្ដាយ​ជនរងគ្រោះ​បាន​ប្រទះ​ឃើញ​សព​កូន​ទាំងពីរ​នៅក្នុង​ទឹកស្រះ ក៏​នាំគ្នា​ស្រង់​យកមក​ផ្ទះ​ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ ​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះ​ពិនិត្យ​សាកសព រួច​បាន​បញ្ជាក់​ថា ៖​ សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ​។

​ការ​សន្និដ្ឋាន​របស់​លោក​គ្រូពេទ្យ​ និង​ជំនាញ​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​។​ សព​ ត្រូវបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu