Ad Code

ក្មេង​ប្រុស​២​នាក់​ លង់​ទឹកស្រះ​ស្លាប់​ នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​



កណ្ដាល​ ៖​ ក្មេង​ប្រុស​២​នាក់​ បាន​លង់​ទឹកស្រះ​ស្លាប់ ខណៈ​ពេល​សព​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ ​ហើម​អណ្ដែត ហើយ​ក្រុម​គ្រួសារ​ប្រទះឃើញ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ស្តៅ​កន្លែង​៤​ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

ជនរងគ្រោះ ​ទី​១-​ឈ្មោះ ម៉ុ​ល រក្សា​ ភេទ​ប្រុស ​អាយុ​០៧​ឆ្នាំ ​ជន​ជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ​(​ស្លាប់​)។ ឪពុក​ឈ្មោះ នង ស្រស់ អាយុ​២៩​ឆ្នាំ​ មុខរបរ​កម្មករ​ឡ​ឥដ្ឋ។ ម្ដាយ​ឈ្មោះ ខុម សៀម អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​ជនរងគ្រោះ​ទី​២-​ឈ្មោះ មិ ធារ៉ា ភេទ​ប្រុស ​អាយុ​០៧​ឆ្នាំ ​ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ (​ស្លាប់​)។ ឪពុក​ឈ្មោះ មាស ធា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ​
មុខរបរ​កម្មករ​ឡ​ឥដ្ឋ។ ម្តាយ​ឈ្មោះ រ៉​ន ធី អាយុ​៣២​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ។ មាន​ទីលំនៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ។

ក្រុម​គ្រួសារ​សព​បាន​យំ​រៀបរាប់​ថា នៅ​ថ្ងៃទី​៧​ ខែមករា ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​ព្រឹក ​ឪពុកម្ដាយ​ជន​រង​គ្រោះ​បាន​ចេញ​ពី​ធ្វើការ​ លុះ​ពេល​ត្រឡប់មកផ្ទះ​វិញ ​មិនឃើញ​កូន​ ក៏​នាំគ្នា​ដើរ​រក​កូន​គ្រប់​ច្រក​ល្ហក ​តែ​រក​មិនឃើញ​ រួច​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ។ លុះដល់​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី​ ឪពុកម្ដាយ​ជនរងគ្រោះ​ បាន​ប្រទះឃើញ​សព​កូន​ទាំង​ពីរ​នៅ​ក្នុង​ទឹក​ស្រះ ​ក៏​នាំគ្នា​ស្រង់​យក​មក​ផ្ទះ ​និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​
រដ្ឋបាល​ដីឥដ្ឋ។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​ កម្លាំង​ជំនាញ ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ចុះ​ពិនិត្យ​សាកសព ​និង​បាន​បញ្ជាក់​ថា ៖​ សាកសព​ពុំ​មាន​ស្លាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ​។​ តាម​ការ​សន្និដ្ឋាន​របស់​លោក​គ្រូពេទ្យ​ និង​ប៉ូលិស​ជំនាញ​ជន​រង​
គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu