Ad Code

ថ្ងៃ​ទី​២៣​មករា តុលាការ​កាត់ទោស​អតីត​អភិបាលខេត្ត​តាកែវ​ឡាយ វណ្ណៈ​ និង​ឡាយ ណា​រិ​ទ្ធ​



ភ្នំពេញ​ ៖ ​ប្រភព​ព័ត៌មាន​ច្បាស់​ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​អោយ​ដឹង​ថា នៅ​ថ្ងៃទី ២៣​មករា ឆ្នាំ​២០១៩​ខាងមុខ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ នឹង​លើក​យក​សំណុំ​ឃាតកម្ម​លើ​នារី​ដ៏​ស្រស់​ស្អាត​ផូរផង់​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​អតីត​អភិបាល​ខេត្ត​តាកែវ គឺ​លោក​ឡាយ វណ្ណៈ និង​អតីត​ស្នងការ​រង​ខេត្ត​តាកែវ លោក​ឡាយ ណា​រិ​ទ្ធ មក​បើកសវនាការ​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជន​ត្រូវ​ចោទ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រឿងក្ដី​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​បើកសវនាការ​កាត់ទោស​ជន​ជាប់​នេះ ​គឺ​ដឹកនាំ​ដោយ​លោក​ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។

សាលាដំបូង រាជធានី ភ្នំពេញ​ចោទប្រកាន់​អតីត​អភិបាល ខែត្រ​តាកែវ​លោក ឡាយ វណ្ណៈ និង​មនុស្ស បីនាក់​ផ្សេង ទៀត​ក្នុង ចំណោម​៦​នាក់​ពី​បទ​ឃាតកម្ម​ និង​បទ​លាក់បាំង​ព័ត៌មាន​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋសភា ម្នាក់​គឺ​លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា។



អ្នក​នាំពាក្យ​អយ្យការ​ អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បានអោយដឹង​នៅ​ថ្ងៃ ទី ៣​មេសា​ថា ចៅក្រម​សាលាដំបូង​ បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង ​ព្រហ្មទណ្ឌ​នេះ​ឡើងវិញ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឡាយ វណ្ណៈ អតីត អភិបាល​ខេ​ត្ត​តាកែវ​និង​បងប្រុស​របស់ លោក​ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល ខេត្តតាកែវ​ពី​បទ​ឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

ហើយ​មនុស្ស​ពីរ​នាក់​ទៀត​ពីបទ​លាក់បាំង​តម្រុយ​តាម មាត្រា ៥៣២​នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ឈ្មោះ ម៉េ​ន សា​ម៉ៃ ជា​អ្នកបើកបរ ឲ្យ​លោក​ឡាយ វណ្ណៈ និង​ឈ្មោះ ជឹម វុ​ធ ជា​អ្នក​បម្រើ​ក្នុងផ្ទះ របស់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា​។​

លោក លី សុ​ផា​ណា បញ្ជាក់ថា ​ព្រះរាជអាជ្ញា​បានសម្រេច បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​។ ចំណែក​លោក​ឡាយ វណ្ណៈ ត្រូវ​ឃុំខ្លួន បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ប៉េ​ហ្សី PJ ភ្នំពេញ ។​

ចំណែក​លោក ឡាយ ណា​រិ​ទ្ធ លោក​ម៉េ​ន សា​ម៉ៃ និង លោក ជឹម វុ​ធ ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) ។ ចំណែកឯ មនុស្ស​ពីរ​នាក់​ទៀត​ឈ្មោះ ចាន់ រី ភេទ​ស្រី និង ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ លោក ឡាយ ណា​រិ​ទ្ធ តុលាការ មិន​ចោទប្រកាន់​ទេ​គឺ ដោះលែង​ឲ្យ​ទៅផ្ទះ វិញ​។​

លោក លី សុ​ផា​ណា មិនបាន បញ្ជាក់​លម្អិត​ពី​សំណុំរឿង ព្រហ្មទណ្ឌ​នេះ​ថា​ តើ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ឃាតកម្ម​នេះ ផ្សេងទៀត ឬ​យ៉ាងណា​នៅឡើយ​ទេ​ដោយ​លោក អះអាង ថា​សំណុំរឿង​ព្រហ្មទណ្ឌ ជា​ឯកសារ​ត្រូវ​រក្សា​ការ​សម្ងាត់ ដែល​ធានា​ដល់​កិច្ច​នីតិវិធី​និង​ប្រយោជន៍​នៃ​ការ​ស៊ើបសួរ​របស់ ចៅក្រម​។​

លោក ឡាយ វណ្ណៈ និង​បងប្រុស​របស់ លោក​គឺ លោក ឡាយ ណា​រិ​ទ្ធ អាច​ប្រឈម​នឹង​ការ​ជាប់ទោស​ពី ១០ ទៅ ១៥ ឆ្នាំ បើសិនជា​តុលាការ​រកឃើញថា​អ្នក​ទាំងពីរ ពិតជា​ឃាតក សម្លាប់​អ្នកស្រី ចែវ សុ​វ​ឌ្ឍ​នា មែន​នោះ​។

រីឯ​មនុស្ស​ពីរ​នាក់​ទៀត​ជា​អ្នកបើកបរ និង អ្នកបម្រើ​ក្នុងផ្ទះ ដែល​តុលាការ​ចោទប្រកាន់ ពីបទ​លាក់​តម្រុយ​នោះ អាច​នឹង ជាប់ទោស​ពី ១ ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ទៅ ២ លាន​រៀល​។​

កាលពី​ថ្ងៃ ទី ៣១ ខែ មីនា អតីត អភិបាល ខេត្ត តាកែវ លោក ឡាយ វណ្ណៈ​នៅមុន​ពេល​តុលាការ​ចាប់ខ្លួន​បាន សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក Facebook របស់ លោក​ថា ​លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​រងគ្រោះ ឈ្មោះ ចេ វ សុ វ​ឌ្ឍ​នា ប៉ុន្តែ​បាន​បដិសេធ​ថា​ លោក​មិនមែនជា ជនដៃដល់​ក្នុង​រឿង​ឃាតកម្ម​នេះ​ទេ។

ជនរងគ្រោះ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦ ឆ្នាំ​មាន​កូន ៣​នាក់។ ដំបូង​ឡើយ​ត្រូវ​​បាន​រកឃើញ​ស្លាប់​ដោយ​ចងក​ដែល សមត្ថកិច្ច​ខេត្ត​តាកែវ អះអាង​កាលពី​ពេលនោះ​ថា ជនរងគ្រោះ ធ្វើ អត្តឃាត​ខ្លួនឯង ប៉ុន្តែ ក្រោយ​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា​ ស្ត្រីជន​រងគ្រោះ​ត្រូវបាន ធ្វើឃាត​ទៅវិញ៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu