Ad Code

កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ទទួលបាន​ភាពជោគជ័យ និង​ការចាប់អារម្មណ៍​ខ្លាំង



រាជធានី​ភ្នំពេញ ​៖ កាលពី​យប់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​រ​ បានរៀបចំ​កម្មវិធី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី ២០១៩ នៅ Pub Street ក្រុង​សៀមរាប និង Le Moon Terrace Bar នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៦ ល្ងាច​រហូតដល់​យប់​ជ្រៅ ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​។​

កម្មវិធី​ឆ្លង​ឆ្នាំ​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ ដោយមាន​មនុស្ស​ចូលរួម​ច្រើន​ពេញទី​តាំង​ទាំងពីរ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើងទៅ​ស្របពេល​ជាមួយគ្នា​នៅតាម​ទីតាំង​នីមួយៗ​ខាងលើ​ដែលមាន​ការចូលរួម​សម្តែង​ពី​សំណាក់​ឌី​ជេ និង​តារា​ល្បីៗ​ជាតិ និង​អន្តរជាតិ​ដូចជា​ឌី​ជេ​ល្បី​ប្រចាំ​ប្រទេស​ថៃ​កញ្ញា Riviere, ឌី​ជេ Cathrin មកពី​ប្រទេស​ថៃ​, ឌី​ជេ​វ័យក្មេង​ស្រស់​សោភា​កញ្ញា Rose Candy, ឌី​ជេ​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លោក Nick , ពិធីករ​រូបរាង​ស្រស់​សង្ហា​លោក Yaro និង​លោក Jimmy ។​

ជាមួយនឹង​បទ​ចម្រៀង​ពីរោះ​រណ្តំ សាច់ភ្លេង​កន្ត្រាក់​អារម្មណ៍ ក្បាច់​រាំ​រស់​រវើក និង​សំឡេង​ហ៊ោ កញ្ជ្រៀវ​និង​ការ​រាប់​ថយក្រោយ​របស់​អ្នកចូលរួម បាន​ញ៉ាំង​បរិយាកាស​នៃ​ពិធីជប់លៀង​ឆ្លង​ឆ្នាំ​របស់​ស្រា​បៀរ Tiger ឱ្យ​រឹតតែ​អធិកអធម និង​ពោរពេញ​ដោយ​អត្ថន័យ។ អ្នកចូលរួម​ទាំងអស់​បាន​រីករាយ​នឹង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ពេញ​មួយ​រាត្រី ព្រមទាំង បាន​ក្រេប​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​មិន​អាច​បំភ្លេច​បាន​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ជាពិសេស​អ្នកចូលរួម​កម្មវិធី មានឱកាស​ឈ្នះ​រង្វាន់​ឆ្នាំ​ថ្មី​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​ទៀតផង​។​

ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់​ថ្នាក់ខ្ពស់ ដែលមាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ចំនួន 70 តែង​នាំមក​ជូន​លោកអ្នក​នូវ​ព្រឹត្តិការណ៍​សប្បាយរីករាយ និង​មិនអាច​បំភ្លេចបាន ហើយ​នៅមាន​ព្រឹត្តិការណ៍ និង​កម្មវិធី​ពិសេស​ជាច្រើន​ទៀត​ក្នុងពេល​ឆាប់ៗ​នេះ។

ចំពោះ​សកម្មភាព​ឆ្លង​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ : www.facebook.com/TigerBeerKH​។​
​ ​សូម​ពិសា​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu