Ad Code

យុវជន​២​នាក់​ ជិះ​តាម​ផ្លូវ ត្រូវ​ជនសង្ស័យ​ជិះ​ម៉ូតូ​២​គ្រឿង ​មាន​គ្នា​​៤​នាក់ ​កាប់ ​រង​របួស​



ឧ​ត្ត​រ​មានជ័យ​៖ មាន​ករណី​ហិង្សា​មួយ​កើតឡើង ​នៅ​ចំណុច​ភូមិ​អូរ​គគី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី​យប់ ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​មួយក្រុម ​មាន​គ្នា​ចំនួន​០៤​នាក់ បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ ​មិន​ចាំ​ស្លាក​លេខ​ចំនួន​០១​គ្រឿង​ និង​០១​គ្រឿង​ទៀត​ មិន​ស្គាល់​ម៉ាក ​​ដេញ​កាប់​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ចំនួន​២​នាក់​។​

មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​កាប់​បណ្ដាល​ឲ្យ​រង​របួស​នោះ​ មានឈ្មោះ​ដូចខាងក្រោម ​៖
១.​ឈ្មោះ វិ​ន វ៉ាត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង​បណ្តាល​ឲ្យ​រង​របួស​លើ​ដៃស្តាំ ​និង​ស្លាប​ប្រជៀវ​ខាង​ស្តាំ​ ប្រវែង​០៤​ស​.​ម។​
២.​ឈ្មោះ នុ​ន សុធា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ នៅ​ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់​វែង ​បណ្តាលឲ្យ​រង​របួស​លើ​កែងដៃ​ខាងឆ្វេង​ ប្រវែង​០៦​ស​.​ម។​ ក្រោយពេល​កើតហេតុ​ជន​បង្កបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ទាំងពីរ​ សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​អន្លង់វែង បា​ន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់វែង។ បច្ចុប្បន្ន​ អាវុធហត្ថ​ស្រុក ​កំពុង​ស្រាវជ្រាវ​រក​ជន​បង្ក​យកមក​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu