Ad Code

ឃាត់ខ្លួន​ជនជាតិ​ទួរគី​ម្នាក់​ ខណៈ​មក​អុកឡុក​នៅ​ខាងមុខ​ស្ថានទូត​របស់​ខ្លួន​



ភ្នំពេញ ៖ បុរស​ជនជាតិ​ទួរគី​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ​ចាប់​ឃាត់ខ្លួន ​ខណៈ​ដែល​បុរស​ជនបរទេស​រូបនោះ​បាន​មក​អុកឡុក​នៅខាងមុខ​ស្ថានទូត​របស់ខ្លួន​(​ទូត​ទួរគី​)​ នៅ​រសៀល​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​លេខ​១+៣ ផ្លូវ​២៥៤ ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ នៅ​វេលា​កើតហេតុ​គេ​ឃើញ​ជនបរទេស​ស្បែក​សរូប​នោះ​មិនដឹងថា​គាត់​មាន​បញ្ហា​អ្វី​នោះទេ​ បានមក​ស្រែក​អុកឡុក​នៅខាងមុខ​ស្ថានទូត​(​ទួរគី​)​នៅ​ចំណុច​កើតហេតុ។​ កម្លាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ច​តុ​មុខ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ដូច្នេះហើយ ​ក៏បាន​ចុះ​សហការ​ជាមួយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ចំណុច​ស្ថានទូត​ទួរគី ផ្ទះ​លេខ​១+៣ ផ្លូវ​២៥៤ ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ទួរគី​រូបនោះ​តែម្តង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ជនបរទេស​រូបនោះ​ ឈ្មោះ ​MAGDEN EKIMYUSUF ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ​U21067826 បានធ្វើការ​អុកឡុក​នៅ​មុខ​ស្ថានទូត​ទួរគី និង​ប្រើ​ទិដ្ឋាការ​ស្នាក់នៅ​ហួសកំណត់។

​បច្ចុប្បន្ន ​ជនជាតិ​ទួរគី​ខាងលើ​ បាន​បញ្ជូនទៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិ​វិធី នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu